backup og meta

រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

​កូន​ង៉ែត​កើត​លឿង​​គឺ​ជា​​រឿង​ធំដុំ ដែល​ម៉ាក់​ប៉ា​​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​​ឲ្យ​​ខ្សោយ​បញ្ញាស្មារតី​បាន ប្រសិនបើ​ធ្លាក់​ដល់​ដំណាក់​កាលខ្លាំង ។ ដូចនេះ​យើង​គួរតែ​មក​ដឹង​ពី​វិធី​ព្យាបាល ការ​ថែទាំ​កូន​ឲ្យ​បាន​ល្អ និងមូលហេតុ​នៃ​ការ​កើត​លឿង​។

លោក​គ្រូពេទ្យ ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កើត​លឿង​នេះមិន​ជា​ធ្ងន់ធ្ងរ​ទេ តែ​បើ​មិន​មើល​ឲ្យ​បាន​ដិតដល់អាច​វិវត្តជា​ជំងឺ​ធ្ងន់ធ្ងរ ​ពិបាក​ក្នុង​ការ​​ព្យាបាល។

តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​លឿង?

ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​ស្ទើរតែ ១០០ % នឹង​កើតលឿង​នេះ តែ​បើ​កូន​គ្រប់​ខែ​មាន​តែ​ជាង ៦៦ % ប៉ុណ្ណោះ។ ការ​ចេញ​លឿង​របស់​ទារក​ ជាធម្មតា​នៅ​ចន្លោះ​ពី​អាយុ ២-១០ថ្ងៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូចជា ក្ដៅ ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃជើង​អ្វី​នោះ​ទេ។ ផ្ទុយ​មក​វិញ​ទារក​អាច​បៅ​បាន​ជា​ធម្មតា និង​ឡើង​ទម្ងន់​ថែម​ទៀត​ផង។

ជំងឺលឿងHello_គ្រូពេទ្យ

ជាតិលឿង នេះកើត​ឡើង​ដោយសារ​ការ​ចាល់​ពពួក​បីលីរុយប៊ីន​ក្នុង​គ្រាប់​ឈាម និង​នៅ​ក្នុង​សរសៃឈាម​ ហើយ​ក៏​ជ្រាប​ចូល​ក្រោម​ស្បែក​ទារក​ដែល​មិន​អាច​បញ្ចេញ​ទាន់​តាម​ថ្លើម​ទៅ​កាន់​លាមក​វិញ។ មូលហេតុ​បណ្ដាល​មកពី​ ឈាម​ក្រហម​ទារក​ដែល​ត្រូវ​ជម្រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិន​ទាន់​ដំណើរ​ការ​ល្អ រួម​ផ្សំ​នឹង​ពោះវៀន​​​មិនទាន់​មានពពួកបាក់តេរីល្អនៅ​លើ​ពោះវៀន​ ដែល​ជំរុញ​ឲ្យ​ស្រូប​ជាតិ​លឿង​ទៅ​វិញ​ច្រើន។ នៅ​ពេល​ដល់​កម្រិត​ធ្ងន់ធ្ងរ​ជាតិ​លឿង​នេះ​មិន​ត្រឹមតែមានលើស្បែក​​ប៉ុណ្ណោះ​ទេ គឺ​​​ទាំង​ភ្នែក ឬ​ខ្លួន​ទាំង​មូល​​ខ្លាំង​តែ​ម្ដង។

សម្រាប់​ដំណោះស្រាយ​ពេល​កូនកើត​មាន​ជំងឺ​លឿង គឺ​យើង​ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ ព្រោះ​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ប៊ីលីរុយប៊ីន​ទាំងនោះ​អាច​ចេញ​តាម​ទឹក​នោម​បាន និង​កាត់បន្ថយ​ជាតិ​លឿង​របស់​ទារក។

ប្រសិនបើ​ការ​ចេញ​លឿង​មុន ២៤ ម៉ោង និង​លើស​ពី ១០ ថ្ងៃ​ទៅ រួម​ទាំង​រោគសញ្ញា​ដទៃ​ទៀត គឺជា​រឿង​អាក្រក់​បំផុត​សម្រាប់​ទារក ដែល​ទាមទារ​ការ​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេលវេលា។ ក្រៅពី​ហាល​ថ្ងៃ គ្រូពេទ្យ​មាន​ម៉ាស៊ីន​ពន្លឺ ដើម្បី​ជួយ ឬ​ត្រូវ​ការ​​ផ្លាស់ប្ដូរ​ឈាម​ជា​បន្ទាន់ ទើប​អាច​យក​ជាតិ​លឿង​ចេញ​ពី​ខ្លួន​ទារក​បាន។

កើតលឿង​នេះ​មាន​ផលវិបាក​មួយ​ចំពោះ​ទារក​មិន​គ្រប់​ខែ គឺ​ប៉ះពាល់​ខួរក្បាល​ដែល​អាច​បណ្ដាល​ឲ្យ​ប្រកាច់ ឬ​ពិការ កាយ​សម្បទា។

អត្ថបទពាក់ព័ន្ធ៖

  • ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ
  • ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម