ក្មេងកាម៉ាប់ៗ កាន់តែមានច្រើនឡើង ដោយសារម៉ាក់ៗ ប៉ាៗ ផ្ដល់ចំណីអាហារល្អៗ រួមផ្សំនឹងចំណីអាហារកាន់តែសម្បូរបែបទៀត។ នៅតូច កាម៉ាប់ គឺគួរឲ្យស្រលាញ់ តែបើធំហើយ នៅកាម៉ាប់ទៀត មិនសូវល្អនោះទេ ព្រោះប៉ះពាល់ដល់សុខភាព ពេលចាស់ទៅ ហើយរាងក៏មិនសង្ហារដែរ។ មានកត្ដាសំខាន់ៗមួយចំនួន នាំឲ្យកូនកាម៉ាប់ ដែលម៉ាក់ៗ និងប៉ាៗ ចាំបាច់ពិនិត្យមើល និងកែប្រែកត្ដាទាំងនេះ។
ការសិក្សារបស់ហូឡង់ លើគ្រួសារចំនួន ៧.០០០ រកឃើញ កត្ដាសំខាន់ៗ អាចព្យាករបានថា ក្មេងៗ នឹងលើសទម្ងន់ នៅអាយុ ១០ឆ្នាំ។ តាមរយៈកត្តាទាំងនេះ អ្នកស្រាវជ្រាវ អាចព្យាករពីក្មេងលើសទម្ងន់ បានត្រឹមត្រូវរហូតដល់ ៧០ភាគរយ។ កត្ដាសំខាន់ៗ ភាគច្រើន គឺនៅមុនទារកកើត។
កត្ដាសំខាន់ជាងគេ គឺសុខភាពរបស់ម៉ាក់ៗ និងប៉ាៗ បើម៉ាក់ៗមានជំងឺទឹកនោមផ្អែម ឬម៉ាក់ៗ ប៉ាៗ ជក់បារី នោះកូនប្រឈមខ្ពស់នឹងការលើសទម្ងន់។ កត្ដាផ្សេងទៀត រួមមានទម្ងន់ម៉ាក់ៗ និងប៉ាៗ មានន័យថា បើម៉ាក់ៗ និងប៉ាៗ លើសទម្ងន់ កូនកើតមកក៏ប្រឈមនឹងការលើសទម្ងន់ដែរ។ ការលូតលាស់របស់ទារក ៦ខែដំបូង ក៏សំខាន់ដែរ ទារកទទួលយកសារធាតុបំប៉នច្រើន ក្នុងរយៈពេលនេះ ក៏ប្រឈមនឹងការលើសទម្ងន់ នៅវ័យ ១០ឆ្នាំផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ក្រូចឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន
- មិនចង់ឲ្យកូនកើតជំងឺធាត់ ត្រូវឲ្យកូនផឹកទឹកឲ្យច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]