ក្មេងស្រីរុស្ស៊ីវ័យ៦ឆ្នាំ មានវាសនាអភ័ព្វកើតមក ពុំមានបបូរមាត់ ចង្កា ត្រូវគ្រួសារជូនដល់ប្រទេសអង់គ្លេស ដើម្បីឲ្យពេទ្យជំនាញព្យាបាល។
កុមារីឈ្មោះ Darina Shpengler ត្រូវគ្រូពេទ្យអង់គ្លេសបានឲ្យដឹងថា នាងបានកើតករណីជំងឺមួយឈ្មោះ Nager Syndrome។ ជំងឺនេះជាលក្ខណ្ឌជំងឺដ៏កម្រមួយ ដែលឲ្យផលប៉ះពាល់តាំងពីកំណើតទៅលើការវិវត្តទ្រង់ទ្រាយមុខ ដៃ និងប្រអប់ដៃរបស់មនុស្ស ហើយកូនក្មេងដែលកើតលក្ខណ្ឌជំងឺនេះ នឹងកើតមកពុំមានឆ្អឹងថ្គាម ថ្ពាល់គ្រប់គ្រាន់ ឬខុសប្រក្រតី ឬមួយក៏មានចង្កាតូចខ្លាំងខុសធម្មតា។
ដោយឡែក ទៅមើលរឿងកាន់តែអភ័ព្វជាងនេះទៅទៀតរបស់ កុមារី Darina នោះ គឺនាងមកពីតំបន់ឆ្ងាយរបស់រុស្សី គឺតំបន់ ស៊ីបេរី។ នៅក្នុងភូមិនៃតំបន់នោះ នាងតូចត្រូវគេរើសអើងថាគួរឲ្យពាក់របាំងមុខ ហើយធ្លាប់ត្រូវបានអ្នកជិតខាងប្រាប់ម្តាយនាងឲ្យបោះបង់នាងនៅមណ្ឌលកុមារកំព្រា តាំងពីពេលទើបនឹងកើតទៀតផង។
តែទោះយ៉ាងណា ដោយសារក្តីស្រលាញ់ពីអ្នកម្តាយ និងឪពុករបស់កុមារីតូចនេះ មិនបោះបង់ចោលនាង ក៏ដូចជាក្តីស្រឡាញ់ពីក្រុមគ្រូពេទ្យជំនាញរបស់អង់គ្លេស ដែលប្តេជ្ញានឹងជួយព្យាបាលកុមារីនេះ ឲ្យបានសើច ញញឹម ញ៉ាំអាហារបានស្រួលដូចគេដូចឯង។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់ពីកុលសម្ព័ន្ធមានសុខភាពបេះដូងល្អជាងគេលើលោក
- ស្រក់ទឹកភ្នែកមិនមែនសុទ្ធតែមានបញ្ហាទេ លម្អិតហេតុផលពិតរបស់ទឹកភ្នែក
គួររំលឹកដែរថា ការព្យាបាលទៅលើករណីជំងឺ Nager Syndrome នេះគឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តពិភពលោក ដូចនេះក្រុមគ្រូពេទ្យអង់គ្លេស នឹងរ៉ាប់រងព្យាបាលទៅលើកុមារីរូបនេះឲ្យបាន ហើយការចំណាយលើការព្យាបាលរបស់កុមារីតូចនេះ ត្រូវបានមូលនិធិ Rusfond របស់បណ្តាញសារព័ត៌មានរុស្ស៊ីចេញថ្លៃរ៉ាប់រងទាំងអស់ផងដែរ៕
ក្នុងករណីមានណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]