backup og meta

កូន​រុស្ស៊ី​អភ័ព្វ​ អត់​បបូរមាត់​ អត់ចង្កា ហោះ​ទៅព្យាបាលដល់អង់គ្លេស

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jun 30, 2019

    កូន​រុស្ស៊ី​អភ័ព្វ​ អត់​បបូរមាត់​ អត់ចង្កា ហោះ​ទៅព្យាបាលដល់អង់គ្លេស

    ក្មេង​​ស្រី​រុស្ស៊ី​វ័យ​៦​ឆ្នាំ មានវាសនា​អភ័ព្វកើត​មក​ ពុំ​មាន​​​បបូរ​​​មាត់ ចង្កា ត្រូវ​​គ្រួសារ​​​ជូន​ដល់​​ប្រទេស​អង់គ្លេស ដើម្បី​ឲ្យ​ពេទ្យ​ជំនាញ​ព្យាបាល។

    កុមារី​ឈ្មោះ Darina Shpengler ត្រូវ​គ្រូពេទ្យ​អង់គ្លេស​បាន​ឲ្យ​ដឹ​ងថា នាង​បាន​កើត​ករណី​​ជំងឺ​មួយ​ឈ្មោះ Nager Syndrome។ ជំងឺ​នេះជា​លក្ខណ្ឌ​ជំងឺ​ដ៏​កម្រ​មួយ ដែល​​ឲ្យ​ផល​ប៉ះ​ពាល់​​តាំង​ពី​កំណើត​ទៅ​លើការ​វិវត្ត​ទ្រង់​ទ្រាយ​មុខ ដៃ និង​ប្រអប់​ដៃ​របស់​មនុស្ស​ ហើយ​កូន​ក្មេង​ដែល​កើត​​លក្ខណ្ឌ​ជំងឺ​នេះ នឹង​កើត​មក​ពុំ​មាន​ឆ្អឹង​ថ្គាម ថ្ពាល់​គ្រប់​គ្រាន់ ឬ​ខុស​ប្រក្រតី ឬ​មួយ​ក៏មាន​ចង្កា​តូច​​ខ្លាំង​ខុស​ធម្មតា។

    ​ដោយ​ឡែក ទៅ​​​​មើល​រឿង​កាន់​តែ​អភ័ព្វ​ជាង​នេះ​ទៅ​ទៀត​របស់ កុមារី Darina នោះ​ គឺ​​នាង​មក​ពី​តំបន់​ឆ្ងាយ​របស់​រុស្សី គឺ​តំបន់​ ស៊ីបេរី។ នៅ​ក្នុង​ភូមិ​នៃ​តំបន់​នោះ​ នាង​តូច​​ត្រូវ​គេ​រើស​អើង​ថា​គួរ​ឲ្យ​ពាក់​របាំង​មុខ ហើយ​​ធ្លាប់​ត្រូវ​បាន​​អ្នក​ជិត​ខាង​ប្រាប់​ម្តាយ​នាង​ឲ្យ​​បោះ​បង់​នាង​នៅ​មណ្ឌល​កុមារ​កំព្រា​ តាំង​ពី​ពេល​ទើប​នឹង​កើត​ទៀត​ផង។

    ​តែ​ទោះ​យ៉ាង​ណា ដោយ​សារ​​ក្តី​ស្រលាញ់​ពី​អ្នក​ម្តាយ និង​ឪពុក​របស់​កុមារី​តូច​នេះ មិន​បោះ​បង់​ចោល​នាង ក៏​ដូច​ជា​ក្តី​ស្រឡាញ់​ពី​ក្រុម​គ្រូពេទ្យ​​​ជំនាញ​របស់​អង់គ្លេស ដែល​ប្តេជ្ញា​នឹង​ជួយ​ព្យាបាល​កុមារី​នេះ ឲ្យ​​បាន​សើច ញញឹម ញ៉ាំ​អាហារ​បាន​ស្រួល​ដូច​គេ​ដូច​ឯង។

    អត្ថបទ​ពាក់ព័ន្ធ៖

    គួរ​រំលឹក​ដែរ​ថា ការ​ព្យាបាល​ទៅ​លើ​ករណី​ជំងឺ Nager Syndrome នេះ​គឺ​ជា​លើក​​​ដំបូង​ហើយក្នុង​ប្រវត្តិ​សាស្រ្ត​​ពិភព​លោក ដូច​នេះ​​​​ក្រុម​គ្រូ​ពេទ្យ​អង់គ្លេស​ នឹង​រ៉ាប់​រង​ព្យាបាល​ទៅ​លើ​កុមារី​រូប​នេះ​ឲ្យ​បាន ហើយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​របស់​កុមារី​តូច​នេះ ត្រូវ​បាន​​​​មូលនិធិ​ Rusfond របស់​បណ្តាញ​​សារព័ត៌មាន​​រុស្ស៊ី​​ចេញ​ថ្លៃ​រ៉ាប់​រង​ទាំង​អស់​ផង​ដែរ៕ ​​​

    ក្នុង​ករណី​មាន​ណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jun 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម