backup og meta

របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

ម៉ាក់​ប៉ាត្រូវ​ថែទាំ​ផ្ចិត​ទារក​ទើប​កើត​ឲ្យ​ដិត​ដល់ ទើប​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត មិន​​មាន​ដំបៅ​ខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ថែទាំ​ផ្ចិត​ទារក​ក្រោយ​កើត ឲ្យ​ឆាប់​ជា មិន​ឲ្យ​ឆ្លង​មេរោគ។

​វិធី​ថែទាំ​ផ្ចិត​កូន​ក្មេង​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ​ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ រៀប​រាប់​ថា ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​វា​នោះ​ទេ បើសិន​ជា​កន្ទប​មិន​ស្អាត​អាច​​​ឆ្លង​មេរោគ។

ធ្វើ​តាម​វិធី​ខាងលើ​នេះ ផ្ចិត​កូន​ក្មេង ​នឹង​ក្រៀម​ជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ម៉ាក់ៗ​មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​នោះ​ទេ បើ​ទោះ​ជា​ផ្ចិត​ក្រៀម ក៏​មិន​ត្រូវ​ទាញ​វា​ឲ្យ​ដាច់​ដែរ ត្រូវ​ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។​

អត្ថបទពាក់ព័ន្ធ៖ 

ផ្ចិតទារក

ចំពោះ​វិធី​បុរាណ ដែល​ចាស់ៗ​ពី​ដើម តែង​យក​ផេះ ដី​​ដំបូក ឬ​ម្សៅ​ហុយ មក​រោយ​លើ​ផ្ចិត លោក​វេជ្ជបណ្ឌិត​ថា កុំ​សាក​ល្បង​ឲ្យ​សោះ ព្រោះ​អាច​បង្ក​រោគ ធ្វើ​ឲ្យ​ផ្ចិត​ឡើង​ក្រហម ក្តៅ មាន​ហូរ​ទឹក​រង៉ៃ ឬ​អាច​មាន​ខ្ទុះ និង​អាច​​ឈានទៅ​ឆ្លងមេរោគ​តេតាណុស​។

បើសិនជាផ្ចិតកូនមានសញ្ញាមិនប្រក្រតីទាំងប៉ុន្មានខាងលើនេះ រួម​ទាំង​កូន​ឧស្សាហ៍យំដោយសារ​ឈឺ​ផ្ចិត ម៉ាក់ៗ​ត្រូវ​ប្រញាប់​នាំ​កូន​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម