កុមារដែលមានជំងឺឆែបមាត់ និងជើងខ្វេរ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ មិនគិតថ្លៃព្យាបាលនោះទេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។
កុមារដែលមានជំងឺឆែបមាត់ និងជើងខ្វេរ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ មិនគិតថ្លៃព្យាបាលនោះទេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។

កុមារមានជំងឺឆែបមាត់ ធ្វើឲ្យខ្យល់ចូលក្នុងមាត់ ពិបាកទាំងការនិយាយ ទាំងការទំពារចំណីអាហារ។ ចំពោះវិធីព្យាបាលកុមារដែលមានជំងឺឆែបមាត់នេះ លោកវេជ្ជបណ្ឌិតថា ខាងមន្ទីរពេទ្យកុមារជាតិនឹងវះកាត់ព្យាបាលមាត់ឲ្យជិតវិញ ដោយធ្វើទាំងអញ្ចាញធ្មេញ ទាំងធ្មេញ និងបង្រៀនឲ្យចេះនិយាយ ដែលត្រូវចំណាយពេលវេលាយូរ។
ក្រៅពីទទួលព្យាបាលក្មេងដែលមានជំងឺឆែបមាត់ និងជើងខ្វេរ ដោយមិនគិតប្រាក់ មន្ទីរពេទ្យកុមារជាតិក៏មានមូលនិធិសមធម៌សម្រាប់បង់ឲ្យអ្នកជំងឺដែលមានជីវភាពក្រីក្រផងដែរ។
ចំណែកអ្នកជំងឺដែលបង់ប្រាក់វិញ ក៏មិនតម្រូវឲ្យបង់ប្រាក់ពេញថ្លៃសម្រាប់ការព្យាបាលនោះទេ គឺត្រូវបង់ក្នុងកម្រិតមួយទាប ដែលជាតម្លៃបដិភាគ។
“អ្នកជំងឺក្រីក្រ យើងមានមូលនិធិសមធម៌ បង់ជំនួស ប៉ុន្តែទោះបីជាការបង់ប្រាក់ក្តី តែតម្លៃជាតម្លៃដិភាគ មិនមែនជាតម្លៃពេញសម្រាប់ការព្យាបាលនោះទេ អ្នកជំងឺម្នាក់ ត្រូវបង់ប្រាក់ ១ម៉ឺនរៀល ទាំងថ្លៃព្យាបាល ថ្លៃពិគ្រោះ និងថ្លៃថ្នាំ”។ លោកនាយកមន្ទីរពេទ្យកុមារជាតិបញ្ជាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
31/07/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ