backup og meta

កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ

កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ

កូន​កើត​មក​មាន​សុខភាព​ល្អ កាយ​សម្បទា​​រឹងមាំ ខួរក្បាល​ឆ្លាតវៃ ម៉ាក់ប៉ា​រីករាយ​ជាង​អ្វីៗ​ទាំងអស់។ តែ​ទោះ​យ៉ាង​ណា កូន​យើង​លូត​លាស់​បាន​ល្អ ឬ​មិន​ល្អ ឆ្លាត ឬ​មិន​ឆ្លាត អាស្រ័យ​លើ​កត្តា​​ច្រើន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគ​កុមារ មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។

ខាង​ក្រោម​នេះ​ជា​កត្តា​ផ្សេងៗ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ក្មេង៖

១- គភ៌​លូត​លាស់​យឺត ម្ដាយ​មាន​ឆ្លង​ជំងឺ

និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ បើ​ពេល​ពពោះ​ ម្តាយ​មាន​ជំងឺ ច្បាស់​ណាស់​គភ៌​វិវត្ត​យឺត មិន​គ្រប់​គីឡូ ខ្វះ​អវយវៈ ដល់​ពេល​កើត​មក​ទៅ​ជា​ខ្សោយ ការ​លូតលាស់​ក៏​យឺត​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖ បើម៉ាក់ៗមានបញ្ហាទាំងនេះ នោះកូនកើតមកនឹងងាយឆ្លងរោគបំផុត

២- ហ្សែន

ពិត​ណាស់ បើ​ឪពុក​ម្ដាយ​មាន​ហ្សែន​ល្អ នោះ​កូន​កើត​ក៏​លូតលាស់​បាន​​ល្អ​ដែរ។ ដូច​គ្នា​នេះ​ដែរ កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ នោះ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ។

៣- បរិយាកាស ចិត្ត​សាស្ត្រ សកម្មភាព​​រាងកាយ

ការ​រស់នៅ​ក្នុង​បរិយាកាស​មិន​ល្អ (តូច​ចង្អៀត អួអាប់ ស្មោក​គ្រោក) ធ្វើ​ឲ្យ​ផ្លូវចិត្ត​ក្មេង​ស្មុគ​​ស្មាញ គួប​ផ្សំ​កូន​ក្មេង​មិន​មាន​សកម្មភាព​រាង​កាយ ដូច​ជា ​ហាត់​ប្រាណ លេង​កីឡា ទៀត​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ ពិសេស​ផ្លូវ​ចិត្ត និង​ខួរក្បាល​ក្មេង។

៤- កត្តា​អ័រម៉ូន-អាហារូបត្ថម្ភ

ចំពោះ​កូន​ដែល​កើត​មក​ខ្វះ Growth អ័រម៉ូន ឬ​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ពពួក​ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ខួរក្បាល​ទៀត​នោះ កូន​នឹង​ងាក​ឈឺៗ ខ្សោយ​បញ្ញា​ស្មារតី និង​មានការ​លូតលាស់​មិន​ប្រក្រតី កម្ពស់​ទាប ជាដើម។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ

៥- សេដ្ឋកិច្ច ជំងឺរ៉ាំរ៉ៃ

ចំពោះ​ក្មេង​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ ខ្វះ​មុខ​ខ្វះ​ក្រោយ ម្ដាយ​ឪពុក​គ្មាន​លទ្ធភាព​ទិញ​ចំណី​អាហារ​ល្អ​បំប៉ន​កូន ឬ​ពុំ​ដឹង​សូវ​ដឹង​ពី​របៀប​នៃ​ការ​ចិញ្ចឹម​កូន ហើយ​ពេល​ខ្លះ​កូន​ថែម​ទាំង​មាន​ជំងឺ​ញឹក​ញាប់​ទៀត  ចៀស​មិន​រួច​ពី​កង្វះ​អាហារូបត្ថម្ភ​នោះ​ទេ ហើយ​បញ្ញា​ក៏​ខ្សោយ​ជាង​គេ។

៦- ទំនៀម​ទម្លាប់​រស់នៅ

ដើម្បី​លូត​លាស់​បាន​ល្អ ក្មេង​ត្រូវ​ការ​ជា​ចាំបាច់​នូវ​អាហារ​ចម្រុះ​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិន​អាច​ខ្វះ​មុខ​ណា​មួយ​បាន​នោះ​ទេ។ អ៊ីចឹង​កាលណា​កូន​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទម្លាប់​មិន​ញ៉ាំ​សាច់ ក៏​ជួប​បញ្ហា​លូតលាស់​ដែរ ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​ឆ្លង​ជំងឺ ខួរក្បាល​មិន​សូវ​ចងចាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម