backup og meta

ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ

ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ

ចង់​បាន​កូន​ឆ្លាត សរីរាង្គ​លូត​លាស់​បាន​ល្អ ម៉ាក់​ប៉ា​មិន​មែន​ទើប​តែ​បំប៉ន​ក្រោយ​កូន​កើត​នោះ​ទេ គឺ​ចាប់​តាំង​ពី​មុន​ពេល​ពពោះ ឬ​អំឡុង​ពពោះ​មក​ម្ល៉េះ។ ទង្វើ​បែប​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​បំផុត ប៉ុន្តែ​ម៉ាក់​ប៉ា​មាន​ដឹង​អត់ តើ​ពេល​ណា​ខួរ​ក្បាល​កូន​លូត​លាស់​ខ្លាំង​​បំផុត ត្រូវ​ការ​បំប៉ន​សារធាតុ​ចិញ្ចឹម​ឲ្យ​​ច្រើន?

លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​ប្រទេស​បារាំង និង​កូរ៉េ បាន​ឲ្យ​ដឹង​ថា ខួរ​ក្បាល​ក្មេង​លូត​លាស់​​ខ្លាំង​បំផុត ចាប់​ពី​អាយុ ៣-៥ ឆ្នាំ។ មាន​ន័យ​ថា ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់ ៦ ខែ ខួរ​ក្បាល​ទារក​ចាប់​ផ្តើម​លូត​លាស់​បន្តិច​ម្តងៗ តាម​រយៈ​ការ​ចិញ្ចឹម​បីបាច់​បាន​ល្អ ដោយ​​ការ​បំបៅ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ។

បន្ទាប់​ពី​រយៈពេល ៦ ខែ រហូត​ដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ខួរ​ក្បាល​ក្មេង​កាត់​តែ​វិវត្ត និង​លូត​លាស់​ខ្លាំង​ឡើង បើ​សិន​ជា​ម៉ាក់​ប៉ា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​កូន​ដោយ​ប្រុង​ប្រយ័ត្ន បន្ត​ការ​បំបៅ​ដោះ​កូន ឬ​ឲ្យ​ម៉ឹម​ទឹក​ដោះ ហើយ​ត្រូវ​បន្ថែម​​របប​អាហារ​ចម្រុះ​មុខ​ដល់​កូន (របប​ខាប់​គ្រប់​គ្រឿង) និង​ការ​បន្ត​ចាក់​វ៉ាក់សាំង​ការពារ។

អត្ថបទពាក់ព័ន្ធ៖ 

ចាប់ពី ២-៣ ឆ្នាំ ខួរ​ក្បាល​ក្មេង​នឹង​បន្ត​លូត​លាស់​ខ្លាំង​ឡើង ដោយ​ពេល​​នេះ​ក្មេង​ចាប់​ផ្តើម​ញ៉ាំ​អាហារ​ជាមួយ​គ្រួសារ​បាន ហើយ​ចាប់​ពី ៣-៥ ឆ្នាំ ជា​រយៈពេល​ដែល​ខួរ​ក្បាល​ក្មេង​លូត​លាស់​ខ្លាំង​បំផុត ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​បំប៉ន​សារធាតុ​ចិញ្ចឹម​ឲ្យ​ច្រើន​អំឡុង​នេះ។

វេជ្ជបណ្ឌិត អ៊ុន យូ
វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

ដោយហេតុថា ចាប់​ពី​អាយុ ៥ ​ឆ្នាំ​ឡើង​ទៅ សញ្ញា​នៃ​ការ​វិវត្ត​ខួរក្បាល​ក្មេង​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​វិញ​បន្តិច​ហើយ​នោះ​ទ បើ​ចង់​បំប៉ន​រយៈពេល​នេះ ហាក់​យឺត​ពេល​បន្តិច ខណៈ​លទ្ធផល​មិន​បាន​ច្រើន​ដូច​ពេល​ក្មេង​អាយុ ៣-៥ ឆ្នាំ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម