ម៉ាក់ៗសម័យទំនើបនេះ ភាគច្រើនបានជ្រើសរើសយកកាបូបស្ពាយកូនមកជួយសម្រួលខ្លះៗហើយ។ តែបើអ្នកមិនទាន់ហ៊ានទិញមកប្រើ និងមិនដឹងពីអត្ថប្រយោជន៍ Hello គ្រូពេទ្យ សូមចែករំលែកពីអត្ថប្រយោជន៍នៃកាបូបនោះដោយ អ្នកស្រី មាន សីមា ដែលជាស្ត្រីមេផ្ទះ និងធ្លាប់ប្រើរបស់នេះចំពោះកូនទាំង៣ បានឲ្យដឹងដូចខាងក្រោម។
១- ជួយសម្រួលពេលធ្វើដំណើរកម្សាន្ត
ពេលទៅណាមួយណា យើងអាចដាក់កូនក្នុងកាបូបស្ពាយនោះ ហើយមិនធ្វើឲ្យយើងចុករោយដៃ។ មិនតែប៉ុណ្ណោះ ពេលស្ពាយពីក្រោយជួយសម្រួលខ្នងយើងឲ្យត្រង់ និងមិនឈឺចាប់ ហើយអាចរីករាយជាមួយការដើរហើរបានយ៉ាងសប្បាយ គ្រាន់តែឆ្លាស់គ្នាជាមួយប៉ាៗជាការស្រេច។
២- មិនប៉ះពាល់ដំណើរកូន
កូនដែលធ្លាប់ប្រើរបស់មួយនេះ មិនបានធ្វើឲ្យប៉ះពាល់ដំណើរឡើយ ព្រោះទាំងខ្នងកូនត្រង់គឺស្ថិតនៅក្នុងបរិវេណមួយប៉ុនខ្លួន ហើយជើងវិញក៏សណ្ដូកចុះក្រោមមិនកោង មិនផ្អិបអ្វីទាំងអស់។
អត្ថបទពាក់ព័ន្ធ៖ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់
៣- កូនសប្បាយរីករាយ
ពេលដាក់ចូលក្នុងកាបូបស្ពាយនោះ កូនគ្មានភាពធុញទ្រាន់ណាមួយឡើយ ព្រោះគេអាចធ្វើចលនាបានធម្មតា មិនថាជើង ដៃ ក្បាល។ មិនតែប៉ុណ្ណោះកូនមានអារម្មណ៍មិនហេលហាល ពេលឃើញអ្វីគួរឲ្យខ្លាច ដោយសារពួកគេបាននៅជិតម៉ាក់ៗរហូត។
៤- អាចបំបៅដោះក៏បាន
នៅពេលត្រូវទៅណាមកណា អាចឲ្យកូនបំបៅបាន ដោយគ្រាន់តែផ្លាស់ពីក្រោយមុខវិញ និងបង្ខិតខ្សែឲ្យមកក្រោមបន្តិច។ យើងអាចឲ្យកូនបៅដោយមិនឲ្យកូន និងខ្លួនឯងពិបាក នៅគ្រប់កន្លែង ព្រមទាំងអាចជួយបិទបាំងរូបរាងដើមទ្រូងទៀតផង។ មិនតែប៉ុណ្ណោះយើងអាចប្រើតាំងពីកូនៗនៅតូច រហូតដល់អាយុ១ ខួបក៏បានដែរ និងអាចប្រើតកូនក្រោយៗទៀត។
បន្ថែមពីលើការអះអាងរបស់ស្ត្រីជាម្តាយខាងលើ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃកាបូបស្ពាយកូនស្រដៀងគ្នានេះដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]