បុរសជាឪពុកជនជាតិអង់គ្លេសម្នាក់ ត្រូវបានមហាជនជាច្រើនកោតសរសើរ ក្រោយបរិច្ចាគសេរីរាង្គថ្លើមរបស់ខ្លួន ដើម្បីសង្គ្រោះជីវិតកូនប្រុស។
តាមសារព័ត៌មានអង់គ្លេស Daily Mail បុរសជាឪពុកមានឈ្មោះ Matt Price បានសម្រេចបរិច្ចាគសេរីរាង្គរបស់ខ្លួនភ្លាមៗ ពេលក្រុមគ្រូពេទ្យប្រាប់ថា កូនប្រុស របស់ខ្លួន ដែលទើបតែកើតបាន៤ថ្ងៃ សន្លប់ដោយកើតមកមានជំងឺកម្រម្យ៉ាង ដែលខ្វះជាតិអាស៊ីតអាមីនេផលិតដោយថ្លើម (Ornithine Transcarbamylase Deficiency) អាចធ្វើឲ្យខួរក្បាល និងរាងកាយគេ ពុលស្លាប់បាន។
១០ម៉ោងក្រោយ ឮដំណឹងនេះ លោក Matt Price បានសុំឲ្យក្រុមគ្រូពេទ្យ ជួយកូនប្រុសខ្លួនភ្លាមៗ ដោយការបរិច្ចាគថ្លើមរបស់ខ្លួន២០%។ ហើយមកទល់ពេលនេះ Callan ដែលជាកូនប្រុសរបស់លោក បានរស់រានមានជីវិតដល់សព្វថ្ងៃ ក្រោយការបវិច្ចាគ និងសង្គ្រោះ។
អត្ថបទពាក់ព័ន្ធ៖
- អ្វីទៅជាមហារីកថ្លើមរាលដាល?
- បរិច្ចាគថ្លើម
Ornithine Transcarbamylase Deficiency ជាជំងឺក្រម អាចបង្កឲ្យ រាងកាយខ្វះការផលិតជាតិអាស៊ីតអាមីនេផលិតដោយថ្លើម ហើយជំងឺនេះធ្វើឲ្យ ជាតិអាម៉ូញ៉ាក់គរច្រើនក្នុងរាងកាយ បណ្តាលឲ្យពុលស្លាប់ ដោយសារកង្វះសារធាតុផលិតដោយថ្លើមទៅបន្សាប៕
[embed-health-tool-vaccination-tool]