មានក្មេងៗមួយចំនួន មិនថាប្រុស ឬស្រីឡើយ មានបញ្ហាជាប់គល់អណ្ដាត ។ ជាប់គល់អណ្ដាតនេះ កើតឡើងដោយសារសរសៃស្ដើងជាប់ជាមួយនឹងគល់អណ្ដាត ហើយម៉ាក់ប៉ាដែលមានកូនបែបនេះអាចយកទៅកាត់ចោលបាន។
មានក្មេងៗមួយចំនួន មិនថាប្រុស ឬស្រីឡើយ មានបញ្ហាជាប់គល់អណ្ដាត ។ ជាប់គល់អណ្ដាតនេះ កើតឡើងដោយសារសរសៃស្ដើងជាប់ជាមួយនឹងគល់អណ្ដាត ហើយម៉ាក់ប៉ាដែលមានកូនបែបនេះអាចយកទៅកាត់ចោលបាន។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ក្មេងដែលមានជាប់គល់អណ្ដាតមានផលវិបាកមួយចំនួនដូចជា ពិបាកបញ្ចេញសំឡេង និយាយមិនសូវច្បាស់ ហើយសម្រាប់ក្មេងនៅតូចវិញពិបាកជញ្ជក់បៅ បៅឈ្លក់ បៅមិនគ្រប់ មិនសូវឡើងគីឡូ ព្រោះមានសភាពតឹង ហើយនៅពេលកូនធំឡើងទៅជួបបញ្ហាអនាម័យមាត់ធ្មេញ។ ទោះវាគ្រាន់តែភាពមិនប្រក្រតីតិចតួចមែន តែបើកូនជាប់អណ្ដាតកម្រិតធ្ងន់ធ្ងរអាចធ្វើឲ្យទារកពិបាកដកដង្ហើមតាមមាត់។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាយកកូនទៅកាត់តាំងពីតូចទៅ ព្រោះថានៅវ័យកាន់តែតូចមានឈាមហូរតិច ក្មេងមិនរើបម្រាសខ្លាំង។ សម្រាប់ដំណើរការកាត់ទៀតសោតក៏មិនយូរដែរ ព្រោះពេទ្យគ្រាន់តែយកកន្ត្រៃមកច្រឹបបន្តិចប៉ុណ្ណោះ ហើយមិនចាំបាច់ប្រើថ្នាំសណ្ដំអ្វីទាំងអស់។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹងរឿងទាំងនេះ បើកូនមានជំងឺរលាកទងសួត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
15/01/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ