backup og meta

ហេតុផល ៤ យ៉ាង គ្រូពេទ្យមិនចង់ឲ្យក្មេងៗកោសខ្យល់

ហេតុផល ៤ យ៉ាង គ្រូពេទ្យមិនចង់ឲ្យក្មេងៗកោសខ្យល់

ទម្លាប់​បុរាណ​ខ្មែរ​យើង ពេល​មិន​ស្រួល​ខ្លួន​តែងតែ​ប្រើ​វិធី​កោស​ខ្យល់​មិន​ថា​ប្រុស-ស្រី ចាស់ ឬ​ក្មេង​នោះ​ទេ។ តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​ប៉ះពាល់​ចំពោះ​ក្មេង​ខ្លាំង​ណាស់ ក្នុង​នោះ​រួម​មាន​ទាំង​តម្រង​នោម​ទៀត​ផង។ ខាងក្រោម​នេះ ជា​ផល​ប៉ះពាល់​មួយ​ចំនួន​ចំពោះ​កុមារ​ដែល​កោស​ខ្យល់៖

១- ខូច​ស្បែក និង​សាច់ដុំ

ដោយសារ​តែ​ពេល​កោស​ខ្យល់ ធ្វើ​ឡើង​​នៅ​លើ​ស្បែក ដូចនេះ​ហើយ​មាន​ការ​កកិត​ស្បែក និង​សាច់ដុំ​ធ្វើឲ្យ​កម្ដៅ​ក្មេង​រឹតតែ​ក្ដៅ​ខ្លាំង​ឡើង​ថែម​ទៀត នាំឲ្យ​ក្មេង​ប្រឈម​នឹង​ការ​ប្រកាច់។

២- បាត់បង់​ជាតិ​ទឹក

ពេល​ក្មេង​ឈឺ ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោសខ្យល់​ថែមទៀត​នាំឲ្យ​កាន់​តែ​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ធ្វើឲ្យ​ក្មេង​កាន់តែ​អស់​កម្លាំង ឬ​អាច​សន្លប់។

ថែទាំកូន

៣- ខូច​សាច់ដុំ

ការ​កោស​ខ្យល់​ខ្លាំង​ៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កម្ទេច​សាច់​ដុំ​ទាំងនោះ​ទៅ​កក​ស្ទះ​នៅ​តម្រង​នោម (ខ្មែរ​យើង​ហៅ​ក្រលៀន) នាំ​ឲ្យ​ខូច​តម្រង​នោម។

៤- រលាក​ស្បែក

ការ​កោស​ខ្យល់​នេះ​ទៀត​សោត នាំឲ្យ​មាន​ជំងឺ​រលាក​ស្បែក និង​សាច់ដុំ។ កោសខ្យល់​ប្រៀប​ដូចជា​ការ​ធ្វើ​ទារុណកម្ម​មួយ​ទៅ​លើ​ក្មេង មិន​ត្រឹម​តែ​មិន​បាន​ប្រយោជន៍ ថែម​ទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ក្មេង​ទៀត។

លោក​វេជ្ជបណ្ឌិត ក៏​បាន​សំណូមពរ​ឲ្យ​មនុស្ស​ធំ​ពេញ​វ័យ និង​មនុស្ស​ចាស់​កុំ​ជ្រើសរើស​វិធី​នេះ​ទៀត​អី មាន​បញ្ហា​មិន​ស្រួល​ខ្លួន​កន្លែង​ណា ត្រូវ​ទៅ​ពេទ្យ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ជាជាង​ប្រើ​វិធី​បុរាណ​បែប​នេះ ព្រោះ​បើ​ធ្វើ​មិន​ស្រួល​អាច​នាំ​ឲ្យ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​យើង​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម