មានម៉ាក់ៗជាច្រើនទិញថ្នាំឲ្យកូនលេបរួច ពេលកូនជា ថ្នាំនៅសល់ទុកប្រើនៅថ្ងៃក្រោយទៀត ទាំងមិនដឹងថា នោះជារឿងត្រឹមត្រូវដែរ ឬអត់។ មិនមែនតែថ្នាំកូនតូចទេ ថ្នាំមនុស្សពេញវ័យ និងចាស់ ក៏ភាគច្រើនលេបជា ហើយសល់ទុកលេបពេលឈឺលើកក្រោយទៀតដែរ។ ឱសថការី គីម កាណែល នឹងណែនាំពីប្រភេទថ្នាំណាខ្លះដែលហែក ឬបើកហើយអាចប្រើបានប៉ុន្មានថ្ងៃ។
១- ប្រភេទសេរ៉ូ
ជាធម្មតាក្មេងតូចពិបាកលេបថ្នាំ ដូចនេះហើយពេទ្យតែងតែឲ្យពពួកសេរ៉ូអាចទុកបានពី ១ សប្ដាហ៍ទៅ ១០ ថ្ងៃប៉ុណ្ណោះ។ បើប្រើហួសពីពេលនេះអាចមានផលរំខានខ្លះៗ ឬលេបទៅថ្នាំគ្មានប្រសិទ្ធភាពតែម្តង។
២- ថ្នាំកញ្ចប់
ចំពោះថ្នាំកញ្ចប់វិញ បើយើងហែកប្រើបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ តែយកល្អគួរតែប្រើតែមួយដងបានហើយ។ ឧទាហរណ៍៖សម្រាប់ថ្នាំមួយកញ្ចប់រំលែកជាពីរ លេបពេលព្រឹកយើងអាចហែករួច វេចខ្ចប់វិញឲ្យជិតល្អ ល្ងាចអាចយកថ្នាំនោះមកលេបបន្ត តែមិនអាចរំលងទៅដល់ ២-៣ ថ្ងៃឡើយ។
៣- ថ្នាំកំប៉ុង
រីឯថ្នាំប្រភេទនេះវិញ យើងអាចប្រើបានរយៈពេលយូរតាមការកំណត់នៅលើសំបកកំប៉ុងថ្នាំ ហើយមិនត្រូវបើកចំហចោលឡើយ និងត្រូវរក្សាស៊ីលីកាជែលនៅក្នុងកំប៉ុងនោះ កុំយកចេញឲ្យសោះ។ ស៊ីលីកាជែលមានតួនាទីស្រូបយកជាតិសំណើម និងការពារផលិតផលកុំឲ្យខូចគុណភាព។
៤- ថ្នាំបន្ទះ
ថ្នាំបន្ទះក៏អាចបើកប្រើបានរយៈពេលយូរតាមការកំណត់បាន ហើយបើសន្ទះការពាររបើក យើងមិនគួរយកថ្នាំនោះមកលេបឡើយ។
ដំបូន្មានគួរចងចាំ គឺត្រូវរក្សាថ្នាំទុកកុំឲ្យត្រូវកម្ដៅថ្ងៃ ឬសំណើម និងទុកទីណាដែលមានសុវត្ថិភាពឆ្ងាយផុតពីដៃក្មេង ហើយបើមានចម្ងល់ពីរបៀបប្រើ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ ចៀសវាងការប្រើមិនច្បាស់នាំឲ្យគ្រោះថ្នាក់។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្ន! បើលេបថ្នាំជាមួយទឹកទាំងអស់នេះ អាចឈឺលើសដើម
- ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]