ម៉ាក់ប៉ាមួយចំនួន ជាពិសេសចាស់ៗ ចូលចិត្តណាស់លាបប្រេងកូឡាឲ្យក្មេង ដោយលាបលើបង្ហើយដើម្បីឲ្យឆាប់រឹង លាបលើស្បែកពេលមានកន្ទួលរមាស់ ឬសត្វល្អិតទិចខាំ លាបលើពោះ ដើម្បីបំបាត់អាការៈហើមពោះជាដើម។
ការលាបប្រេងកូឡាឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំ មិនត្រឹមតែគ្មានបានប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់សុខភាពក្មេងទៀត នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបន្តថា ក្បួនពេទ្យហាមដាច់ខាតប្រើប្រេងកូឡាលាបឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំ ទោះជាប្រេងប្រភេទណាក៏ដោយ ព្រោះគ្មានការសិក្សាណានិយាយពីអត្ថប្រយោជន៍នៃប្រេងកូឡាចំពោះក្មេងនោះទេ។
“អត់មានការសិក្សាណានិយាយពីអត្ថប្រយោជន៍នៃប្រេងកូឡាអីម៉េចទេ ប៉ុន្តែមានការសិក្សាថា ប្រេងកូឡាផ្តល់ផលមិនល្អទៅដល់កុមារក្រោម២ឆ្នាំ។ ប្រេងកូឡាម៉ាកណាក៏ដោយ ដាច់ខាតអត់ឲ្យក្មេងប្រើប្រេងកូឡា ប្រេងរឹតទេ ប្រេងចិនសែ ប្រេងអីក៏ដោយ’។ លោកស្រីវេជ្ជបណ្ឌិត រៀបរាប់។
ទោះជាយើងលាបប្រេងកូឡាឲ្យក្មេងនៅកន្លែងណាក៏ដោយ មិនថាលើក្បាល លើស្បែក លើពោះ ឬកន្លែងផ្សេងនោះទេ លោកស្រីវេជ្ជបណ្ឌិតថា ក្បួនពេទ្យហាមដាច់ខាតចំពោះការប្រើប្រេងកូឡាលាបលើក្មេងអាយុក្រោម២ឆ្នាំ។
ចំពោះផលប៉ះពាល់នៃការលាបប្រេងកូឡាឲ្យក្មេងអាយុក្រោម ២ឆ្នាំ វិញ ទី១ ពាក់ព័ន្ធនឹងប្រព័ន្ធដង្ហើម ធ្វើឲ្យក្មេងពុល ទី១ ប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យក្មេងអាប់ប្រាជ្ញា និងទី៣ ធ្វើឲ្យក្មេងមានបញ្ហាស្បែក។
អត្ថបទពាក់ព័ន្ធ៖
- ប្រើប្រេងកូឡាលាបលើបង្ហើយក្មេងទើបកើត អាចប៉ះពាល់ខួរក្បាល
- ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]