backup og meta

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

អាហារ​សុខភាព សំដៅ​លើ​អាហារ​ចម្រុះ​​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ បាន​ផ្តល់​នូវ​ប្រភព​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​រាងកាយ​ និងបញ្ញា។ ផ្ទុយ​ទៅ​អាហារ​ប្រភេទ​នេះ​មិន​ពេញ​និយម​សម្រាប់​វ័យ​ជំទង់​ឡើយ ពួក​គេ​ចូល​ចិត្ត​តែ​សាច់ អាហារ​បំពង ពពួក Fast food ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ទៅ​វិញ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ទោះ​បី​ការ​ញ៉ាំសាច់ អាហារ​បំពង ជា​រសនិយម​នៃ​ការ​ញ៉ាំ​របស់​វ័យ​ជំទង់​ក៏​ពិតមែន តែ​ចាំបាច់​តែ​កែ​ប្រែ បើ​នៅ​តែ​ទម្លាប់​បែប​នេះ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ខួរក្បាល​មិន​សូវ​សកម្ម។ លោក​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​របប​អាហារ​នោះ​មិន​ជួយ​អ្វី​ច្រើន​ដល់​វ័យ​ជំទង់​ទេ ក្រៅ​ឆ្ងាញ់​មាត់​នោះ ឯ​ផល​ប៉ះពាល់ចំពោះសុខភាព​វិញមានច្រើនយ៉ាង ហើយ​អាច​កើត​ឡើង​ក្នុង​រយៈពេលខ្លី និង​វែង។

ចំពោះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ វិញ​បាន​លើក​ឡើង​ដូចគ្នា​ថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរ​ខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន ក្មេង​ដែល​លើស​ទម្ងន់​ខ្លាំង ឯ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ធាត់ លើសឈាម ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។

ផ្ទុយ​ទៅ​វិញ វ័យ​ជំទង់​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ បន្ថែម​នូវ​ពពួកថ្នាំ​វីតាមីន​ផ្សេងៗ ទម្លាប់​ហាត់​ប្រាណ​ទៀត​នោះ រាង​កាយ​នឹង​ស្វាហាប់ ទទួល​បាន​នូវ​ពពួក​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ ជាតិទឹក វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​មុខ ដែល​ទាំង​អស់​នោះ​ល្អ​ចំពោះ​សុខភាព​រាងកាយ និង​បញ្ញា​ស្មារតី មិន​មាន​ឧបសគ្គ​ដល់​ការ​សិក្សា​រៀនសូត្រ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម