កង្វះជាតិដែកចំពោះកុមារ និងក្មេងវ័យជំទង់ អាចប៉ះពាល់ការវិវត្តរាងកាយ ខួរក្បាល និងនាំឲ្យមានភាពស្លេកស្លាំង។ ធ្វើម៉េចដើម្បីឲ្យរាងកាយទទួលបានជាតិដែកគ្រប់គ្រាន់? អត្ថបទខាងក្រោមនេះ នឹងពន្យល់លម្អិតអំពីបរិមាណជាតិដែកដែលក្មេងជំទង់ត្រូវការ និងពពួកអាហារដែលជាប្រភពជាតិដែក។
ជាតិដែក ជាសារធាតុរ៉ែនៅក្នុងរាងកាយ ជាផ្នែកមួយនៃ Hemoglobin ដែលជាសារធាតុនៅក្នុងកោសិកាឈាមក្រហម នាំឈាមមានអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ Hemoglobin មិនអាចបង្កើតបានទេ បើរាងកាយយើងខ្វះជាតិដែក បណ្ដាលឲ្យយើងស្លេកស្លាំងនេះឯង។
១. បរិមាណជាតិដែកក្មេងជំទង់ត្រូវការ
រវាងក្មេងជំទង់ទាំង២ភេទ ក្មេងស្រីត្រូវការបរិមាណជាតិដែកច្រើនជាងក្មេងប្រុស ដោយហេតុថា ក្មេងស្រីមានតម្រូវការគ្រាប់ឈាមក្រហមច្រើន ដើម្បីទៅបំពេញបរិមាណឈាមដែលបាត់បង់នៅពេលមករដូវរៀងរាល់ខែ។
ខាងក្រោមនេះជាបរិមាណជាតិដែក ដែលទារក និងកុមារត្រូវការទៅតាមវ័យ ណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ។
– ក្មេងអាយុ ៩-១៣ ឆ្នាំ ត្រូវការជាតិដែក ៨ មិល្លីក្រាម/ថ្ងៃ។
– ក្មេងស្រី អាយុ ១៤-១៨ ឆ្នាំ ត្រូវការជាតិដែក ១៥ មិល្លីក្រាម/ថ្ងៃ។
– ក្មេងប្រុស អាយុ ១៤-១៨ ឆ្នាំ ត្រូវការជាតិដែក ១១ មិល្លីក្រាម/ថ្ងៃ។
២. សញ្ញាខ្វះជាតិដែក
– ស្លេកស្លាំង
– អស់កម្លាំង
– បែកញើសស្អិត
– ត្រជាក់ដៃជើង
– ដង្ហើមខ្លី
– គ្រាប់ឈាមក្រហមធ្លាក់ចុះ បើពិនិត្យឈាម
– សន្លប់ដោយគ្មានអុកស៊ីសែនគ្រប់គ្រាន់ក្នុងឈាម (ករណីធ្ងន់ធ្ងរ)។
៣. ប្រភពជាតិដែក
តាមការសិក្សាជាច្រើនបញ្ជាក់ថា ជាតិដែកសម្បូរនៅក្នុងពពួកសាច់សត្វ សាច់ត្រី ថ្លើម ស៊ុត សណ្តែក និងបន្លៃបៃតងគ្រប់ប្រភេទ។ បន្ថែមពីលើពពួកអាហារទាំងនោះ វ័យជំទង់ក៏អាចបំពេញបរិមាណជាតិដែកតាមរយៈអាហារបំប៉ន និងពពួកវីតាមីនក៏បានដែរ។
[embed-health-tool-vaccination-tool]