backup og meta

ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 24, 2020

    ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

    ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​ទម្ងន់​របស់​កូន​ដោយ​ខ្លាច​កូន​មាន​ជំងឺ​ធាត់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​ព្យាយាម​ក្នុង​ការ​ថែទាំ​កូន​ឲ្យ​ឡើង​ទម្ងន់​។ ការ​ជួយ​ក្មេង​ឲ្យ​ឡើង​ទម្ងន់​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ​ព្រោះ​ក្មេង​ដែល​មាន​បញ្ហា​នេះ​តែង​មិន​សូវ​ចង់​ញ៉ាំ​អាហារ។

    ប្រសិន​ជា​ក្មេង​ស្គម ហើយ​ញ៉ាំ​អាហារ​សម្រន់ (Junk food) ច្រើន ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​វីតាមីន និង​ជីវជាតិ​គ្រប់គ្រាន់។ ក្មេង​ដែល​ត្រូវ​ឡើង​ទម្ងន់​រួមមាន​ក្មេង​ដែល​មាន​ទម្ងន់​តិច ក្មេង​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្មេង​ដែល​ប្រើ​ថ្នាំ​អាច​ប៉ះពាល់​ដល់​ចំណង់​អាហារ។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ជួយ​កូន​ឡើង​ទម្ងន់​បាន​ដោយ​អនុវត្ត​តាម​វិធី​ទូទៅ​ខាង​ក្រោម​នេះ៖

  • កុំ​ឲ្យ​ក្មេង​រំលងពេល​ញ៉ាំ​​អាហារ
  • ឲ្យ​ក្មេង​ញ៉ាំ​អាហារ ​៤-៥ ​ពេល​ក្នុង​មួយ​ថ្ងៃ​ដោយ​ក្នុង​មួយ​ពេល​មាន​បរិមាណ​តិច
  • ញ៉ាំ​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព​ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ
  • ចៀសវាង​អាហារ​មាន​សារធាតុ​ចិញ្ចឹម​តិច​ដូចជា​នំ​កញ្ចប់​ដែល​គ្មាន​កាឡូរី ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស
  • ញ៉ាំ​អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​ខ្ពស់​ដូចជា​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់​ពេញលេញ យ៉ាអួ​ធ្វើ​ពី​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ និង​បឺរ​សណ្ដែក​
  • កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​ច្រើន​ពេល​ញ៉ាំ​អាហារ​​ព្រោះ​ក្មេង​អាច​នឹង​ញ៉ាំ​អាហារ​តិច។
  • ជា​ទូទៅ នៅ​ពេល​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ឡើង​ទម្ងន់​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​សម្បូរ​ដោយ​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អាហារ​ទាំង​នេះ​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​ពពួក​វីតាមីន។ អាហារ​ប្រភេទ​នេះ​មាន​ដូចជា៖

  • ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់
  • ស៊ុត​
  • សាច់​ត្រី និង​សាច់សត្វ
  • បន្លែ និង​ផ្លែឈើ​​
  • បឺរសណ្ដែកដី
  • ទឹកក្រូច​ស្រស់​
  • ផ្លែឈើ​ក្រៀម និង​គ្រាប់​ផ្លែឈើ (nuts)។
  • ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អ្វី​បន្តិច​បន្តួច ទោះបីជា​ពួកគេ​មិន​ចង់​ញ៉ាំ ឬ​មិន​ឃ្លាន​ក៏​ដោយ​ដែល​នេះ​ល្អ​ជាង​មិន​ញ៉ាំ​អ្វី​ទាល់តែសោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម