backup og meta

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​គិត​ថា​ទំពាំងបាយជូរក្រៀម​គឺ​ជា​អាហារសម្រន់​ល្អ​សម្រាប់​ក្មេងៗ ប៉ុន្តែទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​ក្មេង​មាន​ដង្កូវ​ស៊ី​ធ្មេញ។ យោង​តាម​វិទ្យាស្ថានជាតិ​ផ្នែក​ស្រាវជ្រាវ​ជំងឺ​មាត់​ធ្មេញ​សហរដ្ឋ​អាមេរិក ​ក្មេង​​អាយុ​ ១១ ​ឆ្នាំ ជាង ៤០%​ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​មួយ​ ឬ​ច្រើន​ជាង​នេះ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​មិន​មែន​ជា​មូលហេតុ​បង្កផ្ដាច់មុខ​នោះ​​ទេ។ កត្តា​បង្ក​រួមមាន​ការ​មិន​ដុស​ធ្មេញ​ ផឹកទឹកផ្លែឈើ ឬ​ទឹកដោះគោ​ច្រើន ញ៉ាំ​ពពួក​នំ​កញ្ចប់​ច្រើន​ពេក ​និងមិន​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ការ​សិក្សា​ក៏​មិន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ទំពាំងបាយ​ជូរ​ក្រៀម​បង្ក​ឲ្យ​មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​ដែរ។ តើ​ទំពាំងបាយជូរ​ក្រៀម​ល្អ ឬ​មិនល្អ​សម្រាប់​ក្មេង?

ផល​ប្រយោជន៍​នៃ​ទំពាំងបាយជូរ​ក្រៀម​

ទំពាំងបាយជូរ​ក្រៀម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្រន់​ល្អ ជាពិសេស​សម្រាប់​ក្មេងៗ។ ទំពាំងបាយជូរ​ក្រៀម​មាន៖

  • ជាតិខ្លាញ់​ទាប
  • កូលេស្តេរ៉ូល​ទាប
  • ជាតិសរសៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ក្មេង​ទល់​លាមក
  • ជាតិ​ដែក និង​កាល់ស្យូម
  • ប៉ូតាស្យូម។​

ប៉ុន្តែ​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ស្ករ​ទាំង​នោះ​ជា​ស្ករ​ធម្មជាតិ​ និង​ល្អ​ជាង​ពពួក​ស្ករ​បន្ថែម​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​បង្ការ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​បាន​។ ទោះបីជា​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ផ្អែម និង​ស្អិត​ក៏​ដោយ ប៉ុន្តែ​ពេល​ញ៉ាំ​ទៅ​មិន​ជាប់​ធ្មេញ​យូរ​ទេ។ អាហារ​សម្រន់​ដែល​អាច​​បង្ក​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​គឺ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដូចជា​នំ​ឃុកគី និងស្ករគ្រាប់។

គុណ​វិបត្តិ​នៃ​ទំពាំងបាយជូរ​ក្រៀម

យ៉ាងណាមិញ ទន្តពេទ្យ​បាន​ចាត់ទុក​ទំពាំងបាយជូរ​ក្រៀម​ទៅ​ក្នុង​ប្រភេទ​ពពួក​នំ​កញ្ចប់​ដែល​ក្មេង​ញ៉ាំ។ យោង​តាម​សមាគម​ជំងឺ​មាត់ធ្មេញ​សហរដ្ឋ​អាមេរិក (ADA) អាហារ​មាន​ជាតិ​ស្អិត​ដូចជា​ផ្លែឈើ​ក្រៀម​រួមទាំង​ទំពាំងបាយជូរ​ក្រៀម​អាច​បង្ក​ការ​ខូចខាត​ដល់​​ធ្មេញ​ព្រោះ​វា​ស្អិត​ជាប់​នឹង​ធ្មេញ​យូរ​ជាង​ប្រភេទ​អាហារ​ផ្សេងៗ។ ប្រសិនជា​ក្មេង​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម និង​ផ្លែឈើ​ក្រៀម​ញឹកញាប់​ពេក​ ADA ណែនាំ​ឲ្យ​ក្មេង​ខ្ពុរមាត់​ជាមួយ​នឹង​ទឹក​ក្រោយ​ពី​ញ៉ាំ​រួច និង​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ចាត់​កាក​សំណល់​ទំពាំង​បាយជូរ​ក្រៀម​នោះ។

ទំពាំងបាយជូរ​ក្រៀម​គឺជា​អាហារ​សម្រន់​ល្អ​សម្រាប់​ក្មេង​ព្រោះ​មាន​វីតាមីន និង​រ៉ែ​ដែល​ក្មេង​ត្រូវការ​ ប៉ុន្តែ​ពេល​ឲ្យ​កូន​ញ៉ាំ​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ធ្មេញ​កូន​ផង​​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/raisins-health-food-or-junk-food-2633964

កំណែ​ប្រែបច្ចុប្បន្ន

09/09/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ

សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម