backup og meta

DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?

DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?

មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ម៉ាក់ៗ​ធ្លាប់​មាន​បទ​ពិសោធថែ​ទាំង​កូន​ទេ ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ DHA ក្នុង​ពេល​ផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ​មិន​ខាន ប៉ុន្តែ​មាន​ស្គាល់​សារធាតុ​នេះ​ច្បាស់​អត់? ដឹង​ថា​មាន​ផល​ប្រយោជន៍​ខ្លាំង​ប៉ុនណាសម្រាប់​អូនៗ​អត់? បើ​មិន​ទាន់​ដឹង​ច្បាស់ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ពាក់​ព័ន្ធ​ប្រយោជន៍​សារធាតុ DHA ជួយ​វិវដ្ត​ភាព​ឆ្លាត​វ័័យ​សម្រាប់​អូនៗ​ពេល​នេះ​តែ​ម្តង។

១- DHA ជា​អ្វី?

DHA ជាពាក្យ​កាត់នៃ​អាស៊ីដ Docosahexaenoic ពេល​ខ្លះ​ត្រូវ​គេ​សំដៅ​ទៅ​លើ​អាហារ​បំប៉ន​ខួរ​ក្បាល​ក្មេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ ​អាច​ជួយ​ពង្រឹង​សមត្ថ​ភាព​ខួរ​ក្បាល​បាន​ដល់​ទៅ ៦០% និង​ជួយ​ទ្រទ្រង់​គ្រប់​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាង​កាយ ពិសេសអាស៊ីដ DHA ជា​សមាស​ធាតុ​រចនាសម្ព័ន្ធ​ដ៏សំខាន់​នៃ​ជាលិកា​ខួរក្បាល។

ការសិក្សា​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់នៃ​ជា​សមាភាព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មួយ​នេះ ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ទៅ​លើ​ការ​វិវត្ដ​ខួរ​ក្បាល​របស់​ក្មេងៗ​តូចៗ ជួយ​ពង្រឹង​ឥរិយាបថ ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​របស់​ក្មេ​ងក្នុង​សង្គម​ផងដែរ។

២- អត្ថប្រយោជន៍ DHA

អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យាល័យ Cincinnati បាន​​ស្រាវ​ជ្រាវ​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​របស់ DHA លើ​សកម្ម​ភាព​ខួរ​ក្បាល​របស់​មនុស្ស។ ក្មេង​ប្រុស​អាយុ ៩​ ឆ្នាំ ចំនួន ២២​នាក់ មាន​សុខភាព​ល្អ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ ឲ្យ​លេប​ប្រេង​ពោត​ជា Placebo (គ្រាប់​ថ្នាំ​ដែល​គ្មាន​ជាតិ​ថ្នាំ​ដើម្បី​ព្យាបាល ប្រើក្នុង​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ) កម្រិត ៤០០​ មិល្លីក្រាមនៃ​អាហារ​បំប៉ន DHA ឬ ១២០០​មិល្លីក្រាម កម្រិត DHA ក្នុង​មួយ​ថ្ងៃ ដោយ​ឲ្យ​ប្រើ​ប្រាស់​រយៈពេល ៨ សប្ដាហ៍។

ក្រោយ​ទទួល​បាន​ថ្នាំ​បំប៉ន DHA ទាំង​នោះ ក្មេងៗ ត្រូវ​គេ​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ពី​កម្រិត​យក​ចិត្ត​ទុក​ដាក់ ដោយ​ជា​លទ្ធ​ផល អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ថ្នាំ DHA បាន​បង្កើន​ចំនួន​គ្រាប់​ឈាម​ក្រហម។ បរិមាណ​នៃ DHA មិន​មាន​ផល​ប៉ះ​ពាល់​ដល់​គុណ​ភាព​កិច្ចការ​ផ្សេងៗ​ក្មេងៗ​នោះ​ទេ ថែ​ទាំង​ជួយ​ដល់​សកកម្ម​ភាព​ខួរ​ក្បាល តាម​រយៈ​ការ​​ញ៉ាំ DHA ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង។

DHA អាច​ជួយ​រំញោច​ដល់​សកម្មភាព​ក្នុង​ខួរ​ក្បាល ជា​ភាសា​បច្ចេកទេស Dorso-lateral prefrontal cortex ដែល​មាន​តួនាទី​យ៉ាង​សំខាន់​លើ​ការ​គ្រប់​គ្រង​ផែន​ការ​អ្វី​មួយ​ក្នុង​ខួរ​ក្បាល (Motor Planning) និង​មុខ​ងារ​បញ្ញា។ លើស​ពី​នេះ បើ​កម្រិត DHA ក្នុង​ខួរ​ក្បាល​ទាប អាច​រាំង​ស្ទះ​ដល់​សកម្ម​ភាព​ខួរ​ក្បាល​បាន។

អាស៊ីដខ្លាញ់ DHA - Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ សាក​វិធី​ទាំង​នេះ​
  • ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់​ប៉ា​ត្រូវ​ពិនិត្យ​អាហារ​ភ្លាម

៣- ការ​សិក្សា​ដទៃ​ទៀត

ក្នុង​ឆ្នាំ ២០០៦ សាកល​វិទ្យាល័យ Maastricht ប្រទេសហូឡង់ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ទំនាក់​ទំនង​រវាង​បញ្ហា​កើត​មាន​ពី​កំណើត និង​អាកប្ប​កិរិយា​លើ​ក្មេង​អាយុ ៧ ឆ្នាំ។ ការ​សិក្សា គឺ​ពិនិត្យ​មើល​ពី​ទំនាក់​ទំនង​រវាង​អាស៊ីដ​ខ្លាញ់ polyunsaturated លើ​បញ្ហា​ឥរិយាបថនៅ​ពេល​កើត និង​ការ​អភិវឌ្ឍក្រោយ​ពេល​កើត។ ការ​សន្និដ្ឋាន ម៉ាក់ៗ​ញ៉ាំ DHA ក្នុង​អំឡុង​ពេលពពោះ នឹង​ទទួល​បាន​ផល​ល្អ​ទៅ​លើ​ឥរិយាបទថកូនរយៈ​ពេល​យូរ។

ស្រាវ​ជ្រាវ​ពី​មុន បង្ហាញ​ថា ម៉ាក់ៗ​ញ៉ាំ DHA អំឡុង​ពេល​មាន​ពពោះ កូន​នឹង​មាន IQ ខ្ពស់​ជាង កូនដែល​ម៉ាក់ៗ មិន​ញ៉ាំ​ថ្នាំ DHA អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

៤- អាហារ​មាន​ផ្ទុក DHA

DHA ជា​ញឹក​ញាប់ ឃើញ​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី ដូច​ជា ត្រី​សាល់ម៉ុន ឬ​ត្រី​ធូ​ណា ប៉ុន្តែ​ក៏​ឃើញ​មាន​មួយ​ផ្នែក​តូច​នៅ​ក្នុង​សាច់ និង​ស៊ុត​ដែរ។ DHA ទាញ​ចេញ​ពី​អាស៊ីដ​អាល់ហ្វាលេនីក (ALA) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សណ្ដែក គ្រប់​វុលណាត់ គ្រាប់​ធញ្ញជាតិ Flax និង​ប្រេង​ផ្កា Canola។

យ៉ាង​ណា ដោយ​សារ​មិន​ទាន់​មាន​ថ្នាំ​ DHA មាន​កម្រិត​ប្រើច្បាស់​លាស់ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​កម្រិត DHA យើង​គួរ​ប្រើ។

យោង​តាម​វេជ្ជបណ្ឌិត Joel Fuhrman អ្នក​និពន្ធ​សៀវភៅ Disease-Proof Your Child បាន​ណែនាំ​ឲ្យ​ប្រើ DHA ចន្លោះ ១០០-៦០០ មិល្លីក្រាម/​ថ្ងៃ ពិសេស​ចំពោះ​ក្មេងៗ​ពិបាក​ផ្ចង់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DHA Supports Intelligence, Attention Span and Good Behavior in Children. http://www.smart-publications.com/articles/dha-supports-intelligence-attention-span-and-good-behavior-in-children/ Accessed April 16, 2017

DHA DOCOSAHEXAENOIC ACID OVERVIEW INFORMATION. http://www.webmd.com/vitamins-supplements/ingredientmono-864-dha%20docosahexaenoic%20acid.aspx?activeingredientid=864/ Accessed April 16, 2017

កំណែ​ប្រែបច្ចុប្បន្ន

09/05/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម