backup og meta

បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?

បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?

ភេសជ្ជៈ​ប៉ូវ​កម្លាំង ភាគ​ច្រើន​គ្នា​យើង​ផឹក ពេល​មាន​អារម្មណ៍​ហេវហត់ អត់​ស្រឡះ​ខ្លួន ធេងធោង បង្កើន​ស្មារតី ឬ​ការ​ប្រុងប្រយ័ត្ន។ ទោះ​ជា​មាន​ចំណុច​ល្អ​ច្រើន​ក្ដី ប៉ុន្តែ​ថ្ងៃ​នេះ យើង​នឹង​ពិភាក្សា​ពីភេសជ្ជៈ​ប្រភេទ​នេះ ជាមួយ​ក្មេងៗ ក្នុង​ករណីដែល​ពួក​គេ​ក៏​ផឹក ដើម្បី​បង្កើន​កម្លាំង​ដូច​មនុស្ស​ធំ​ដែរ។ បើ​ក្មេងៗ​ញ៉ាំ តើ​ល្អ​អត់?

១- រូបមន្ត និង​ការ​យល់​ច្រឡំ​ថា​ភេសជ្ជៈប៉ូវកម្លាំង ជា​អាហារ​បំប៉ន

ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន តូរីន (taurine)  វីតាមីន រុក្ខជាតិ​បំប៉ន ជាតិ​ស្ករ ឬ​សារ​ធាតុផ្អែម ហើយធាតុ​ផ្សំ​ដែល​សំខាន់​នោះ​គឺ​ កាហ្វេ​អ៊ីន។

ជា​ធម្មតា ​ក្រុម​ហ៊ុន​ផលិត​តែង​បន្ថែម​នូវ​សារ​ធាតុ​ខ្លះ​ក្នុង​ភេសជ្ជៈ ​ដូច​ជា guarana kola nut yerba mate ឬ​កាកាវ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​នេះ​មាន​ជាតិ​កាហ្វេ​អ៊ីន​ចន្លោះ​ពី ៧០ ទៅ ៨០ មិល្លីក្រាម​ក្នុង​មួយ​កែវ ឬ​កំប៉ុង​ដែល​មាន​ចំណុះ ២៣៦,៥៨ មិល្លីលីត្រ ។ វា​មាន​បរិមាណ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ជាង​មាន​នៅ​ក្នុង​ទឹក​ក្រូច ៣ ដង ដូច្នេះ​​វា​មិន​មានជា​អាហារ​បំប៉ន​ទេ។

២- ចំណុច​ល្អ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង

– បង្កើន​ការ​ប្រុង​ប្រយ័ត្ន៖ ជាតិ​កាហ្វេអ៊ីន​បាន​ធ្វើ​ការ​រារាំង​ដល់ adenosine receptors នៅ​ក្នុង​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​រាង​កាយ​មិន​មាន​ភាព​ថយ​ចុះ និង​មិន​ងងុយ​គេង ដូច្នេះ​វា​អាច​រក្សា​ឲ្យ​រាង​កាយ​ភ្លឺ​ស្វាង​ល្អ។

– បំបាត់​ការ​ឈឺ​ចាប់៖ កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​ការ​រលាក ឬ​ការ​យល់​ដឹង​ពី​ការ​ឈឺ​ដែល​ស្ថិត​នៅ​ក្នុង​ខួរ​ក្បាល។

– ភាព​អត់​ធន់៖ ជំនួយ​ជាតិ​ស្ករ មិន​ងាយ​អស់​កម្លាំង។

– ជួយ​ដល់​បញ្ហា​សរសៃ​ប្រសាទ៖ ជាតិ​កាហ្វេ​អ៊ីន​អាច​បង្ការ ឬ​ពន្យារ​ជំងឺបាត់​ការ​ចងចាំ (Alzheimer’s disease) ជំងឺ Parkinson និង​ប្រភេទ​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​ដែល​មាន​សកម្មភាព​ខ្លាំង។

សរុប​មក ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវ​​គេ​ជឿ​ក្នុង​ការ​បង្កើន​ថាមពល ភាព​រឹង​មាំសម្រាប់​អ្នក​កីឡា ការ​ប្រមូល​ផ្ដុំ​អារម្មណ៍។

៣- ផលប៉ះពាល់នៃភេសជ្ជៈប៉ូវកម្លាំង

ភេសជ្ជៈ​ប៉ូវ​កម្លាំង​មិន​ត្រឹម​តែ​អត់​សារ​ធាតុ​បំប៉ន​ទេ ថែម​ទាំង​អាច​បណ្ដាល​ឲ្យ​ញៀន បើ​ផឹកលើស​កម្រិត។ មជ្ឈមណ្ឌល​​កម្ចាត់​ជាតិ​ពុល​របស់​អូស្ត្រាលី ​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ពី​ការ​ផឹកភេសជ្ជៈ​ប៉ូវ​កម្លាំង​លើស​កម្រិត ​មាន​ដូច​ជា ​ញ័រ​ទ្រូង ញ័រ​ដៃ​ជើង រសាប់រសល់ ឈឺ​ទ្រូង មាន​បញ្ហា​​ដក​ដង្ហើម ​ជា​ដើម។ ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ​អ្នក​​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ងាយ​​មាន​អាកប្បកិរិយា​មិន​ល្អ ​ប្រើ​គ្រឿង​ញៀន មាន​សកម្មភាព​ផ្លូវ​ភេទ​ដែល​មិន​មាន​ការ​ការ​ពារ ចូល​រួម​​វាយ​តប​គ្នា មិន​ប្រើ​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ក្នុង​ពេល​បើក​បរ និង​ចូល​ចិត្ត​​ប្រថុយ​ប្រថាន។ សារ​ជាតិអាល់កុល និង​ជាតិ​នីកូទីន ​គឺ​ជា​សារ​ជាតិ​ដែល​គេ​ដាក់​នៅ​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង។

បរិមាណ​ជាតិ​ស្ករ​ដ៏​ច្រើន​នៅ​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​កុមារ​បាន។ ជាតិ​ស្ករ​ទាំង​នោះ​ មាន​ស្ករ monosaccharides ដូច​ជា ​ស្ករ​គ្លុយកូស fructose sucrose និង ឡាក់តូស (lactose) ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​​ធាត់ ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក​ក៏​អាច​បណ្ដាល​ឲ្យ​ធ្មេញ​ពុក​ដែរ។

ទោះ​ជា​ក្រុម​ហ៊ុន​ផលិត និង​ផ្នែក​លក់​ភេសជ្ជៈ​ តែង​អះ​អាង និង​ផ្សព្វ​ផ្សាយ​ពី​សុវត្ថិភាព​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ​​ជា​ច្រើន​ផង​ដែរ។

៤- ញ៉ាំឲ្យល្មម

ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ឲ្យ​​កំណត់​ការ​ផឹក​ជាតិ​កាហ្វេ​អ៊ីន​ប្រហែល ២៥០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ចៀសវាង​មាន​សម្ពាធ​ឈាម​ខ្ពស់។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Energy Drinks for Caffeine Fix? http://mypositiveparenting.org/2014/08/02/energy-drinks-for-caffeine-fix/ Accessed March 30, 2017

Energy Drinks. https://www.caffeineinformer.com/category/energy-drink-brands/ Accessed March 30, 2017

Non-Alcoholic Beverages & Health. https://www.sharecare.com/health/non-alcoholic-drinking/article/top-caffeine-fixes/ Accessed March 30, 2017

កំណែ​ប្រែបច្ចុប្បន្ន

06/05/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម