backup og meta

កូនអាយុ​៣​ឆ្នាំ​ហើយ គួរ​ផ្ដល់​អាហារ​បែបណាទើបល្អ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    កូនអាយុ​៣​ឆ្នាំ​ហើយ គួរ​ផ្ដល់​អាហារ​បែបណាទើបល្អ?

    អូនៗឈានដល់អាយុ​៣​ឆ្នាំ​គឺ​ចាប់​ផ្ដើម​​ប្រែ​ប្រួល​ក្នុង​ការ​ញ៉ាំ​អាហារ​ហើយ​ ដែលនេះ​ធ្វើ​ឲ្យ​ការ​បន្ត​ផ្ដល់​អាហារ​ដដែល​ៗ​អាច​នឹង​មិន​គ្រប់​គ្រាន់ ​និង​ត្រឹម​ត្រូវ​នោះ​ទេ។ សូម​ងាក​មក​អាន​ខាង​ក្រោម​នេះ​ថា​តើ​កុមារ​អាយុ​៣​ឆ្នាំ​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ?

    អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

    ១- អាហារ​អ្វី​ខ្លះ​ដែល​កូន​ខ្ញុំ​អាច​ញ៉ាំ​បាន?

    ប៉ាម៉ាក់​អាចផ្ដល់​​អាហារ​​ដែល​មាន​សុខភាព​ល្អ​ដល់អូនៗបានចេញពី​ប្រភេទទាំងបួននេះ៖ ​

    • បន្លែ​និង​ផ្លែ​ឈើ
    • ផលិតផល​ពី​ធញ្ញជាតិ
    • ទឹក​ដោះ​គោ
    • សាច់​សត្វ

    ២- ធ្វើ​យ៉ាង​ណា​ទើប​អូនៗ​ញ៉ាំ​អាហារ​មាន​សុវត្ថិភាព​ល្អ?

    កូនៗ​អាយុ​ក្រោម​៤​ឆ្នាំ​គឺ​ងាយ​នឹង​ស្លាក់​បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ធំ។ អូនៗ​មាន​បំពង់​ខ្យល់​តូច​ចង្អៀត​និង​មិន​ទាន់​មាន​ការ​គ្រប់គ្រង​បាន​ល្អ​នៅឡើយ។ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​នេះ​ប៉ាម៉ាក់​អាច​៖

    • ត្រូវ​ឃ្លាំ​មើល​ពេល​កូន​ញ៉ាំ​អាហារ
    • ហាន់​បន្លែ​និង​ផ្លែឈើជាចំណិត​តូច​ៗ​
    • បង្រៀន​ឲ្យ​ទំពា​ឲ្យ​បាន​ម៉ត់​សិន​ចាំ​លេប
    • ជៀសវាង​បញ្ចុក​អាហារ​ពេល​កំពុង​រត់​លេង​និង​គេង

    ៣- អាហារ​អ្វី​ខ្លះ​ដែល​មិន​គួរ​ផ្ដល់​ឲ្យ​កូន?

    កូននៅតូចបែបនេះជា​ការ​ចាំ​បាច់​ដែលប៉ាម៉ាក់​ត្រូវរឿងកូនស្លាក់អាហារ​រួម​មាន៖​

    • អាហារ​រអិល​ក្នុង​មាត់​ដូចជា​ស្ករ​គ្រាប់​ ផ្លែ​ទំពាំងបាយជូរ​ និង​ដុំ​សាច់​ធំ​ៗ
    • គ្រាប់​សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ ដំឡូង​បារាំង​ចៀន​ឬ​កំប៉ុង​ និង​ផ្លែ​ការ៉ុត​តូច​ៗ​ជាដើម
    • អាហារ​ស្អិត​ៗ​ដូចជា​ដំណាប់​សណ្ដែក​ឬ​នំ​សំឡី​ជា​ដើម
    • អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​ប្រតិកម្ម​ជាង​គេ​គឺ​ទឹក​ដោះ​គោ​ ស៊ុត​ សណ្ដែក​សៀង​ សណ្ដែក​បាយ​ ស្រូវ​សាឡី​និងខ្ចៅ​ខ្យង​ជា​ដើម។ ប៉ាម៉ាក់​​ត្រូវ​ចាំ​ថា​ប្រសិន​បើ​បង​ប្អូន​ឬ​សាច់​ញាតិ​ធ្លាប់​មាន​ប្រតិកម្ម​អាហារ​ មាន​ជំងឺ​ហឺត​ឬ​ត្រអក​នោះ​កូន​យើងនឹង​មាន​ការ​ប្រឈម​នឹង​ការ​មាន​ប្រតិកម្ម​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ៤- បើ​កូន​រើស​អាហារ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?

    ប៉ាម៉ាក់​ត្រូវ​អត់​ធ្មត់​និង​ផ្ដល់​អាហារ​ថ្មី​ៗ​តាម​សម្រួល​។យើង​អាច​នឹង​ប្រើ​ពេល​យូរ​ទម្រាំ​កូនៗ​អាច​ស៊ាំ​នឹង​អាហារ​ថ្មី​បាន​។ ចម្អិន​អាហារ​ដែល​កូន​​ចូលចិត្ត​យ៉ាង​តិច​ម្ដង​ឲ្យ​​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ត្រូវ​តែ​បង្រៀន​ឲ្យ​ញ៉ាំ​អាហារ​ដូច​សមាជិក​គ្រួសារ​ដទៃ​ទៀត​ដែល​មិន​ត្រូវ​ទម្រើស​ពេក​នោះ​ទេ។

    ប៉ាម៉ាក់​អាចតុប​តែ​ង​រៀប​ចំ​អាហារ​ឲ្យ​មាន​សោភ័ណភាព​ដើម្បី​ចំណាប់​អារម្មណ៍​កូន​។ មិន​ត្រូវ​បង្ខំ​ឲ្យ​កូនញ៉ាំ​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត​នោះ​ទេ។ គួរ​តែ​ឲ្យ​រើស​មុខ​ម្ហូប​ដែល​កូនអាច​រើស​បាន​នៅ​លើ​តុ​ដោយ​ខ្លួន​ឯង។

    អត្ថបទពាក់ព័ន្ធ៖

  • ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ
  • ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ
  • គន្លឹះ​ផ្សេង​ៗ

    • ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ញ៉ាំ​អាហារ​សុខភាព​ដល់​កុមារ
    • ធ្វើ​គម្រោង​រៀប​ចំ​ម្ហូប​អាហារ​ដែល​ល្អ​ដល់​កូនៗ​ជាមុន​ដោយ​មាន​វីតាមីន​និង​សារធាតុ​រ៉ែ​ច្រើន
    • ផ្ដល់​ពេល​ឲ្យ​កូនញ៉ាំ​អាហារ​តាម​សម្រួល
    • មិន​ត្រូវ​ឲ្យ​រង្វាន់​កុមារ​ជា​អាហារ​នោះ​ទេ
    • ឲ្យ​កុមារ​ចូល​រួម​ក្នុង​ការ​រៀប​ចំ​ម្ហូប​អាហារ
    • ប្រើ​ចាន​ កែវ​ ស្លាប​ព្រា​និង​សម​ ឲ្យ​ត្រឹម​ត្រូវ​ដូចជា​ការ​ចាប់​កាន់​ជាដើម។

    អត្ថបទពាក់ព័ន្អ៖ 

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម