ក្មេងកាលណាម៉ឹមទឹកដោះគោ ញ៉ាំចំណីអាហារ ឬអ្វីមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះហើយ បើម៉ាក់ប៉ាបណ្តែតបណ្តោយ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១- រោគសញ្ញាក្មេងអាលែកហ្ស៊ីអាហារ
មានសញ្ញាជាច្រើនដែលយើងអាចសម្គាល់បានថា កូនអាលែកហ្ស៊ីជាមួយចំណីអាហារណាមួយដែលយើងឲ្យញ៉ាំ ឬអាលែកហ្ស៊ីជាមួយម្សៅទឹកដោះគោដែលគេម៉ឹម។
– ក្អែញឹកញាប់
– ក្អួត
– ឈឺពោះ
– ហើមពោះ
– រាករូស
– ហត់ ពិបាកដកដង្ហើម
– រមាស់ស្បែក
– ហើមមុខមាត់ បបូរមាត់ អណ្តាត បំពង់ក។
អត្ថបទពាក់ព័ន្ធ៖
- តាមក្បូនពេទ្យ គួរឲ្យក្មេងអាយុក្រោម១ឆ្នាំ ញ៉ាំស្ករ ឬអំបិលទេ?
- មុនឲ្យកូនតូចផឹកដោះគោស្រស់ ចាំបាច់ត្រូវដឹងរឿងទាំងនេះសិន
២- វិធីការពារ និងព្យាបាល
អាលែកហ្ស៊ីអាហារ ស្តាប់ទៅហាក់មិនធ្ងន់ធ្ងរ តែមិនអ៊ីចឹងទេ ក្មេងៗ ពិសេសក្មេងអាយុក្រោម ១ ឆ្នាំ មានប្រព័ន្ធភាពស៊ាំខ្សោយ បើអាលែកហ្ស៊ីធ្ងន់ធ្ងរអាចឈានទៅស្លាប់បាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ផ្តល់ជាដំបូន្មានឲ្យម៉ាក់ប៉ាត្រូវតាមដានចំណីអាហារដែលកូនញ៉ាំជាមួយរោគសញ្ញាដែលបានរៀបរាប់ខាងលើ ក្នុងករណីឃើញកូនប្រតិកម្មជាមួយអាហារ ត្រូវឈប់ឲ្យកូនញ៉ាំចំណីអាហារទាំងនោះ ប្រសិនបើអាលែកហ្ស៊ីជាមួយទឹកដោះគោម្សៅ ត្រូវឆាប់ប្តូរប្រភេទដែលមានអាលែកហ្ស៊ីតិច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]