ពេលកូនអាយុបាន ៦ ខែ ម៉ាក់ត្រូវបន្ថែមរបបអាហារឲ្យកូន ដោយចាប់ផ្តើមពីបបរខាប់គ្រប់គ្រឿង។ ម៉ាក់ៗមានដឹងអត់របបអាហារបែបនេះ ទើបត្រឹមត្រូវតាមក្បួនខ្នាត ធ្វើឲ្យកូនមានសុខភាពល្អ? មិនបាច់បារម្ភទេ ដើម្បីជាចំណេះដឹងខ្លះៗ ថ្ងៃនេះ Hello គ្រូពេទ្យនឹងរៀបរាប់ពីប្រភេទអាហារដែលក្មេងត្រូវការបរិមាណច្រើន និងតិចបំផុត។
បាយ នំប៉័ង ដំឡូង និងផលិតផលពីអង្ករ ដំឡូង គ្រាប់ធញ្ញជាតិ ត្រូវមានបរិមាណច្រើនជាងប្រភេទអាហារផ្សេងទៀត ដើម្បីទ្រទ្រង់រាងកាយឲ្យមាំមួន។
ជារបបអាហារឈរនៅលំដាប់ទី២ បន្ទាប់ពីបាយ នំប៉័ង ឬដំឡូង។ ក្មេងញ៉ាំបន្លែ និងផ្លែឈើច្រើន អាចសម្រួលដល់ការរំលាយអាហារ ជួយបន្ទន់លាមក ការពារកូនពីជំងឺផ្សេងៗ ពីព្រោះរបស់ទាំងនោះសម្បូរដោយកាកសរសៃ។
អត្ថបទពាក់ព័ន្ធ៖ ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន
មានសាច់ត្រីគ្រប់ភេទ សាច់សត្វ (មាន់ ទា ជ្រូក គោ…) ស៊ុត និងផលិតផលពីសាច់-ស៊ុត ត្រូវមានតែមានបរិមាណតិចជាងបន្លែ ការញ៉ាំសាច់ច្រើនពេកធ្វើឲ្យក្មេងលើសជាតិប្រូតេអ៊ីន។
ខ្លាញ់/ប្រេង ស្ករ និងអំបិល ត្រូវតែមានបរិមាណតិចជាងគេបំផុតនៅក្នុងរបបអាហាររបស់កូន ព្រោះក្រពះពោះវៀនក្មេងនៅខ្ចីនៅឡើយ ត្រូវការពេលដើម្បីលូតលាស់។
អត្ថបទពាក់ព័ន្ធ៖ តាមក្បូនពេទ្យ គួរឲ្យក្មេងអាយុក្រោម១ឆ្នាំ ញ៉ាំស្ករ ឬអំបិលទេ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕