backup og meta

ម៉ាក់ៗចែករំលែកផលវិបាកផ្សេងៗ ពេលកូនម៉ឹមដោះគោសុទ្ធ មិនញ៉ាំអាហារ

ម៉ាក់ៗចែករំលែកផលវិបាកផ្សេងៗ ពេលកូនម៉ឹមដោះគោសុទ្ធ មិនញ៉ាំអាហារ

ម៉ាក់​ៗ​ដែល​មាន​កូន​ម៉ឹម​ទឹកដោះ​គោ ហើយ​មិន​ព្រម​ញ៉ាំ​អាហារ​ផ្សេង ​បាន​រៀបរាប់​ត្អូញត្អែរ​បញ្ហា​ជាច្រើន​មក​ប្រាប់ Helloគ្រូពេទ្យ។ ក្នុង​នោះ​អ្វី​ដែល​ជួប​ច្រើន​បំផុត គឺ​បញ្ហា​សុខភាព និងរឿង​បន្ទោបង់។ ខាងក្រោម​នេះ ជា​ការ​រៀបរាប់​របស់​ម៉ាក់​ៗ ៣ រូប​ខុសគ្នា ទាក់ទិន​នឹង​កូន​ធំ​ហើយ តែ​មិន​ព្រម​ញ៉ាំ​ចំណី​អាហារ​ផ្សេង៖

១- កូន​មិន​ងាយ​ចេះ​ដើរ

សម្រាប់​អ្នក​នាង សុន ដារ៉ា បាន​ឲ្យ​ដឹង​ថា កូន​គាត់​ម៉ឹម​តែ​ទឹក​ដោះ​គោ មិន​ចេះ​ញ៉ាំ​បាយ ឬ​បបរ​អ្វី​ទាំងអស់ មកទល់​ពេល​នេះ​វ័យ​ជិត ៣ ឆ្នាំ​ហើយ ជើង​មិន​រឹងមាំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ទៀត។ អ្នក​រស់នៅ​ក្បែរ​ភ្នំពេញ​រូប​នោះ បន្ត​ទៀត​ថា បានជា​ហ៊ាន​សន្និដ្ឋាន​ថា​កូន​មិន​ចេះ​ដែរ ព្រោះ​មិន​ញ៉ាំ​ចំណី​អាហារ ឬ​ផ្លែឈើ ព្រោះ​កូន​បង ២ នាក់​ហើយ ចេះ​ដែរ​តាំងពី​មិន​ទាន់​មួយ​ឆ្នាំ​ស្រួលបួល ដោយ​មាន​របប​អាហារ​ត្រូវត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ តែ​កូន​ក្រោយ​ព្រោះ​រវល់​នឹង​ការងារ ទើប​ចេះ​តែ​បណ្ដោយ​ឲ្យ​ម៉ឹម​រហូត ហើយ​មិន​តាម​បញ្ចុក​បបូរ​ខាប់​គ្រប់​គ្រឿង​ពេល​ចូល​ដល់​វ័យ ៦ ខែ ដោយ​យល់​ឃើញ​ថា​កូន​មិន​ចង់ បូករួម​នឹង​ភាព​នឿយ​ហត់​ពី​ការងារ​ខាងក្រៅ​ទៀត។ ជា​លទ្ធផល កូន​មិន​សូវ​មាន​សុខភាព​ល្អ​ដូ​ច​ក្មេង​ដទៃ ជើង​ដៃ​នៅ​ទន់ ហើយ​បើ​ចង់​ឲ្យ​ដើរ​មិន​បាន​យូរ​ដូច​កូន​គេ​ឡើយ ព្រោះ​ក្នុង​រាងកាយ​ពេទ្យ​ថា គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដែល​ចេញ​ពី​សាច់ បន្លែ ត្រីសាច់។

២- ទល់​លាមក

ចំណែក​កូន​របស់​អ្នកនាង ម៉ែន ភានី វិញ​ជួប​បញ្ហា​ធំ​មួយ គឺ​ការ​ទល់​លាមក។ ម៉ាក់​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​ទើប​មាន​កូន​ជា​លើក​ដំបូង និង​មិន​បាន​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ទឹកដោះម្តាយ ហើយ​គិតតែ​រក​វិធី​ស្រួល ទើប​ត្រូវ​ជ្រើសរើស​ទឹកដោះគោ​ឲ្យ​កូន​ម៉ឹម​វិញ។ ពេល​កូន​ចូល​ដល់​វ័យ​ចេះ​ញ៉ាំ ស្ត្រី​វ័យ ២៥ ឆ្នាំ​រូប​នេះ​ក៏​មិន​បាន​អើពើ​នឹង​អត្ថប្រយោជន៍​របស់​បបរខាប់​គ្រប់​គ្រឿង ដែល​គ្រូពេទ្យ​ណែនាំ​ទៀត ព្រោះ​យល់​ថា​កូន​ចូលចិត្ត​ម៉ឹម​ជាង។ រហូត​ដល់​ពេល​នេះ​កូន​ចូល​ដល់​វ័យ ៤ ឆ្នាំ តែ​នៅ​តែ​ជួប​បញ្ហា​ជុះ ដោយ​ពេល​ខ្លះ​ក៏​ក្ដៀន ពេល​ខ្លះ​ក៏​ទល់​ជុះ​មិន​ចេញ ឬ​ចេញ​ទាំង​ឈាម​ កូន​ស្រែក​ផ្អើល​ផ្ទះ។ នៅ​ពេល​ទៅ​ជួប​ពេទ្យ ពេទ្យ​បាន​ប្រាប់​ថា លាមក​រឹងមកពី​មិន​ឲ្យ​កូនញ៉ាំ​អាហារ​មាន​បន្លែ ត្រី សាច់ និង​មិន​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ផ្សេង​ៗ ដែល​នេះ​ជា​ការ​ធ្វើបាប​ទៅ​វិញ​ទេ ហើយ​បើ​នៅតែបន្ត​ឲ្យ​ម៉ឹម​ទឹកដោះគោគ្មាន​អាហារ​ត្រឹមត្រូវ កូន​ប្រាកដជា​មាន​បញ្ហា​ក្រពះ-ពោះវៀន​មិន​ខាន។

អាហារបំប៉ន់កូន

៣- មិន​ដឹង​រសជាតិ

កូន​របស់​អ្នក​នាង ហ៊ាន សេដ្ឋា វិញ​មាន​អាយុ ៤ ឆ្នាំ​ជាង​ហើយ តែ​ពេល​ឲ្យ​ញ៉ាំ​អ្វី​ផ្សេង តែងតែ​ខ្ជាក់​ចេញ​មក​វិញ និង​ប្រាប់​ថា​អត់​ឆ្ងាញ់។ ស្ត្រី​បម្រើ​ការងារ​នៅ​ហាង​លក់​សម្លៀកបំពាក់រូប​នោះ បាន​បន្ថែម​ទៀត​ថា កូន​ទី ២ របស់​ខ្លួន​មួយ​នេះ​មិន​ចេះ​ញ៉ាំ​អ្វី​សោះ សូម្បី​តែ​បាយ បើ​បង្ខំ ឬ​ដាក់​កម្រិត​យ៉ាង​ច្រើន​ត្រឹម​មួយ​ស្លាប​ព្រា ហើយ​ញ៉ាំ​ទាំង​យំ​ទៀត​ផង។ នៅ​ពេល​គាត់​សួរ​កូន ម្ដេច​មិន​ព្រម​ញ៉ាំ គេ​ឆ្លើយ​ថា​រសជាតិ​មិន​ដូច​ទឹកដោះគោ ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើឲ្យ​គ្រួសារ​ទាំង​មូល​ពិបាក​ចិត្ត ព្រោះ​ដឹង​ថា ការ​ម៉ឹម​ដោះ​គោ​តែ​មួយ​មុខ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ ហើយ​ខណៈ​ដែល​កូន​ស្រី​ទី ៣ ខ្លួន​ទើប​មាន​វ័យ​ជិត ១ ឆ្នាំ​សោះ តែ​អាច​ញ៉ាំ​បាន​គ្រប់​យ៉ាង និង​មាន​សុខភាព​ល្អ​ណាស់​មិន​ងាយ​ឈឺ បើ​ឈឺ​ក៏​ឆាប់​ជា តែ​កូន​ទី ២ មួយខែ​ឈឺ​ម្ដង ហើយ​ឈឺ​ម្ដង​ចង់ ២​ អាទិត្យ។

អ្នក​រស់នៅ​ភ្នំពេញ​រូប​នោះ​បន្ត​ទៀត​ថា ទោះ​ពេល​នេះ​សុខភាព​ប្រក្រតី តែ​អ្នកនាង​នៅ​ព្រួយ​បារម្ភ​ចំពោះ​កូន​ដដែល និង​កំពុង​រក​វិធី​ជួយ​ឲ្យ​កូន​ចេះ​ញ៉ាំ​អាហារ​ទូទៅ​ដូច​ក្មេង​ដទៃ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាទម្លាប់បញ្ចុកបាយកូនរហូតដល់ធំ ល្អទេ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម