ជំងឺរលាកទងសួតដែលកើតឡើងចំពោះកូនក្មេងតូចៗ គឺជាក្ដីបារម្ភខ្លាំងដោយសារស្លេស្មនៅពេញសួត ធ្វើឲ្យកូនពិបាកដកដង្ហើម។ អាការៈមានដូចជា ក្អក ផ្ដាសាយ អាចជារោគសញ្ញាសង្ស័យមានជំងឺរលាកទងសួតផងដែរ តែបើក្អក ផ្ដាសាយ ហើយហត់ ទើបជារោគសញ្ញាច្បាស់លាស់។ តើម៉ាក់ប៉ាត្រូវធ្វើដូចម្តេច បើសង្ស័យថាកូនតូចមានជំងឺរលាកទងសួត?