backup og meta

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ទារក និង​កុមារ​តូច​ៗ​ជាច្រើន​មាន​ជំងឺ​រលាក​បំពង់ក រលាក​ពោះវៀន រហូត​ដល់​រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម ដែល​នោះ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​អាណាព្យាបាល​គ្រប់​រូប។

ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កូន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទាំង​នោះ​មូលហេតុ​ចម្បង​មួយ​មកពី​កូន​បៀម​ដៃ​លេង។ លោក​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​នាំ​កូន​មក​ព្យាបាល បាន​សួរ​ថា​គ្រាន់តែ ហេតុអ្វី​គ្រាន់តែ​កូន​ក្មេង​បៀម​ដៃ​សោះ បែរ​ជា​អាច​បង្ក​ឲ្យ​មាន​ជំងឺ រលាក​បំពង់ក រហូត​ខ្លះ​វិវត្តទៅដល់រលាក​ពោះវៀន រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម។

លោក​បាន​បញ្ជាក់​ថា ជា​ធម្មតា​ដៃ​កូន​មិន​បាន​នៅ​មួយ​កន្លែង និង​ស្អាត​ជាប់​ជានិច្ច​ឡើយ កូន​តែងតែ​ស្រវេស្រវា​ចាប់​នេះ​ចាប់​នោះ ហើយ​ដៃ​នោះ​នឹង​យក​មក​ដាក់​ក្នុង​មាត់ ​មេរោគ​នឹង​ជ្រាប​ចូល​ទៅ​តោង​ជាប់​បំពង់​ក​ធ្វើឲ្យ​ឈឺ ពិបាក​លេប​ទឹក​មាត់ និង​ញ៉ាំ​អាហារ។ វេជ្ជបណ្ឌិត​រូប​នោះ​លើក​ឡើង​ថា នៅ​ពេល​ដៃ​​មិន​ទាន់​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ អាល់កុល ឬ​ផេះ រួច​យក​មក​ផ្ដិត​លើ​ផ្ទៃ​ស្អាត​មួយ ហើយ​បណ្ដុះ​មេរោគ។ ជាលទ្ធផល គឺ​មាន​មេរោគ​រាប់​សិប​ប្រភេទ និង​រាប់​សិប​លាន​។

រលាកបំពង់ក

ដូចនេះ​ហើយ ដើម្បី​ការពារ​កូន​យើង​កុំ​ឲ្យ​ឈឺ​ញឹកញាប់ សូម​ថែរក្សា​អនាម័យ​បាន​ខ្ជាប់ខ្ជួន ឧស្សាហ៍​លាង​ដៃ​កូន​តូច​ៗ​យ៉ាង​ហោច​ណាស់ ២-៤ ម៉ោង/​ម្ដង និង​កុំឲ្យ​កូន​ប៉ះ​របស់​មិន​ល្អ។ ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ធន់​នឹង​ជំងឺ។

រលាក​បំពង់​ក​អាច​បណ្ដាល​មកពី​វីរុស ពពួក​បាក់តេរី និង​ពពួក​ផ្សិត​ ដែល​រីក​រាល​ដាល​ដោយ​កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ រួម​មាន​ការ​ញ៉ាំ​អាហារ​មិន​មាន​អនាម័យ កុមារ​លេង​ដី​ធ្វើឲ្យ​មេរោគ​ងាយ​ជ្រៀត​ចូល​តាមរយៈ​ដៃជើង និង​សម្លៀកបំពាក់​ជាដើម។ កត្តា​ប្រឈម​​រលាក​បំពង់​ក ក៏​បណ្ដាល​ឲ្យ​ទៅ​រលាក​បំពង់​សំឡេង រលាក​ផ្លូវ​ដង្ហើម ដូចជា​ផ្ដាសាយ រលាក​ទងសួត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

Pharyngitis (ជំងឺរលាក​បំពង់ក)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម