៣– វិធីព្យាបាលនៃជំងឺស្បែកPsoriasis
– របបអាហារ៖ ដោយសារតែប្រព័ន្ធស៊ាំកុមារងាយរងនឹងការប៉ះទង្គិចជាងមនុស្សពេញវ័យ ធ្វើឲ្យការព្យាបាលជំងឺស្បែកប្រភេទនេះកាន់តែមានភាពលំបាក។ មួយវិញទៀតជម្រើសនៃការព្យាបាលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) មិនទាន់ត្រូវបានអនុញ្ញាតដាក់ឲ្យព្យាបាលជាផ្លួវការនៅឡើយ។ដូចនេះដើម្បីឲ្យប្រព័ន្ធភាពស៊ាំកុមាររឹងមាំងាយទប់ទល់នឹងជំងឺនេះ របបអាហារក្មេងគួរតែសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជា ខ្លាញ់ ត្រី ប្រូព្យូតិច (Probiotics) វីតាមីន D និងអាហារបំប៉នផ្សេងៗទៀត។
– វិធីព្យាបាលដោយថ្នាំលាប៖ ជាទូទៅវិធីព្យាបាលដោយថ្នាំលាប ដូចជាសារធាតុកូរទីកូស្តេរយ (corticosteroids) ផ្តល់ប្រសិទ្ធភាពខ្ពស់ចំពោះជំងឺ Psoriasis តែគប្បីជៀសវាងការប្រើលើសចំណុះព្រោះអាចបណ្តាលឲ្យមានផលប៉ះពាល់ច្រើនយ៉ាង អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។មានថ្នាំលាបប្រភេទមួយទៀត ត្រូវចាត់ទុកផ្តល់សុវត្ថិភាពខ្ពស់ គឺពពួកថ្នាំលាបមានសារធាតុធ្យូងថ្មប៉ុន្តែ ប្រសិនកំហាប់ធ្យូងថ្មក្នុងថ្នាំលាបមានលើសពី៥ភាគរយ ហានិភ័យបង្កទៅជាជំងឺមហារីកក៏មានខ្ពស់ដូចគ្នា។
– វិធីព្យាបាលដោយកាំរស្មី (Phototherapy) ៖ ព្យាបាលដោយកាំរស្មី ជាវិធីមានសុវត្ថិភាព និងផ្តល់ប្រសិទ្ធភាពខ្ពស់ដូចគ្នា ដោយវិធីព្យាបាលចែកចេញ២ មួយហៅថា UVB និងមួយទៀត PUVA ប៉ុន្តែអាចប្រើរួមផ្សំជាមួយវិធីដទៃផ្សេងទៀតបាន។
ប្រសិនយើងជ្រើសរើសយកវិធីព្យាបាលនេះ យើងត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ឬគ្រូពេទ្យឯកទេសសើស្បែក និងឯកទេសជំងឺកុមារជាមុន ជៀសវាងផលប៉ះពាល់ដោយប្រការណាមួយ។ ពន្លឺអ៊ុលត្រា UV អាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនដូចជា ប៉ះពាល់រចនាសម្ព័ន្ធរបស់ហ្សែន កូឡាហ្សែន វីតាមីន A វីតាមីន C ក៏ដូចជា រ៉ាឌីកាល់ សរីរាង្គក្នុងខ្លួនយើង។