backup og meta

ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ

ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ

ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ផល​រំខាន​តិច ឬ​ច្រើន អាស្រ័យ​ទៅ​ក្មេងៗ​ម្នាក់ៗ ហើយ​ក្មេង​ខ្លះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច កន្លែង​ចាក់​ថ្នាំ​នោះ​ទៅ​ជា​ឡើង​ដំបៅ​ខ្ទុះ ដែល​គេ​ចំណាំ​ហៅ​ថា​អាប់សែ។

លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ពន្យល់​លម្អិត​ពី​ផល​រំខាន​ផ្សេងៗ​ដែល​កើត​មាន​លើ​ក្មេង​ក្រោយ​ចា​ក់វ៉ាក់សាំង​រួច រួម​ទាំង​មូលហេតុ​នាំ​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​អាប់សែ​ឡើង​ដំបៅ​ខ្ទុះ។

១. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង

ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។

ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើតមានណាស់។

២. មូលហេតុ​នាំ​ឲ្យ​កើត​អាប់​សែ

លោក​ស្រី​​វេជ្ជបណ្ឌិត​ឯកទេស​​កុមារ​រូប​នេះ​បាន​ឲ្យ​ដឹង​​ថា អាប់សែ ជា​ការ​បង្ករោគ ការ​រលាក​ស្បែក ដែល​មាន​មូលហេតុ​ច្រើន ក្នុង​នោះ​អាច​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​មិន​បាន​ត្រឹម​ត្រូវ អត់​មាន​អនាម័យ ឬ​ស្បែក​អត់​ស្អាត​ពេល​ចាក់​ថ្នាំ មួយ​ទៀត​អាច​មក​ពី​ចាក់​ហើយ យក​របស់​មិន​ស្អាត​មក​បិទ​នៅ​កន្លែង​ចាក់​ថ្នាំ បង្ក​រោគ​ទៅ​ជា​អាប់សែ។ ចំណុច​ចុង​ក្រោយ​មក​ពី​កូន​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​វ៉ាក់សាំង ពេល​ចាក់​ទៅ​ធ្វើ​ឲ្យ​ហើម កាលណា​ហើម​ជា​ឱកាស​បង្ក​មេរោគ ទៅ​ជា​រលាក។

វ៉ាក់សាំង
វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ

៣. វិធី​ថែរក្សា​កន្លែង​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ឡើង​ដំបៅ​ខ្ទុះ

– កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ

– កុំ​យក​ប្រេង​កូឡា ឬ​របស់​ផ្សេងៗ​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ

– បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ប្រញាប់​ទៅ​ពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/05/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម