វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិ ម៉ាក់ប៉ាគួរស្វះស្វែងរកចាក់ឲ្យកូនទោះមិនមានក្នុងក្រដាសណែនាំចាក់វ៉ាក់សាំងពីក្រសួងសុខាភិបាលក៏ដោយ ដើម្បីការពារសុខភាពកូនយើងពីមេរោគយាយីសុខភាពកូន។ វ៉ាក់សាំងក្រៅថ្នាក់ជាតិទាំង ៧នេះ ម៉ាក់ប៉ាត្រូវចាំបាច់ជូនកូនទៅចាក់តាមអាយុសមស្របទើបល្អ។
បើនិយាយដល់វ៉ាក់សាំងកុមារ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក បានឲ្យដឹងថា បន្ទាប់ពីសម្រាលចេញមកហើយនោះ ទារកទាំងអស់ត្រូវទទួលបានវ៉ាក់សាំងថ្នាក់ជាតិ ៧លើក ដែលគិតចាប់តាំងពីអាអូនទើបនឹងកើត រហូតដល់អាយុ១ឆ្នាំកន្លះ។ បន្ថែមពីលើនៅមានវ៉ាក់សាំងក្រៅថ្នាក់ជាតិ ៧ទៀត អាចផ្ដល់ឲ្យកុមារដូចជា៖
១. វ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ (បន្តក់តាមមាត់)
- អាចបន្តក់ឲ្យក្មេងចាប់ពីអាយុ៦សប្តាហ៍ ដល់៦ខែ
- ត្រូវបន្តក់២ដងគឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើកទី១យ៉ាងយូរត្រឹមអាយុ ២០សប្តាហ៍ ឬ៥ខែ)
២. វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ
- អាចចាក់ឲ្យទារកចាប់ពីអាយុ ៦ខែឡើង និងមនុស្សចាស់
- សម្រាប់ក្មេងអាយុ ៦ខែ ដល់៩ឆ្នាំ ដែលមិនធ្លាប់ចាក់វ៉ាក់សាំងផ្ដាសាយសោះត្រូវចាក់២ដង គឺលើកទី១ និង១ខែក្រោយ
- សម្រាប់ក្មេងអាយុលើ៩ឆ្នាំ និងមនុស្សចាស់ត្រូវចាក់តែម្ដង
៣. វ៉ាក់សាំងការពារជំងឺអុតស្វាយ
- អាចចាក់ឲ្យកុមារចាប់ពីអាយុ ១ឆ្នាំឡើង
- ត្រូវចាក់២ដង គឺលើកទី១ និង៣ខែក្រោយ
៤. វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A
- អាចចាក់ឲ្យកុមារចាប់ពីអាយុ ១ឆ្នាំឡើង
- ត្រូវចាក់២ដង គឺលើកទី១ និង៦ខែក្រោយ
៥. វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរបង្កដោយមេរោគមេណាំងហ្គូកុក
- អាចចាក់ឲ្យកុមារ និងមនុស្សពេញវ័យចាប់ពីអាយុ ០៩ខែ ដល់ ៥៥ឆ្នាំ
- ត្រូវចាក់១ដង សម្រាប់កុមារ និងមនុស្សពេញវ័យអាយុពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ
- ត្រូវចាក់២ដង គម្លាតពីគ្នាយ៉ាងហោចណាស់ ៣ខែចំពោះទារក/កុមារ អាយុ ០៩ខែ ដល់ ២៣ខែ
៦. វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន
- អាចចាក់ឲ្យអាអូនចាប់ពីអាយុ ២ឆ្នាំឡើង
- ចាក់លើកទី១ និងត្រូវរំលឹក ៣ឆ្នាំម្តង
៧. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន
- អាចចាក់ចាប់ពីអាយុ ៩ឆ្នាំ ដល់ ១៤ឆ្នាំ និងចាប់ពី ១៥ឆ្នាំឡើង
- ត្រូវចាក់២ដង ចាប់ពីអាយុ ០៩ឆ្នាំ ដល់ ១៤ឆ្នាំ
- ត្រូវចាក់៣ដង ចាប់ពីអាយុ ១៥ឆ្នាំឡើង
[embed-health-tool-vaccination-tool]