backup og meta

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

ក្មេងៗ​ខ្លាច​ម្ជុល ត្រូវ​នឹង​ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ជាង​ការ​ចាក់​ថ្នាំ​ធម្មតា​ទៀត​នោះ អូនតូចស្រែក​យំ​ ចាប់​មិន​ឈ្នះ​នោះទេ​ពេល​ចាក់​វ៉ាក់សាំង​ម្តងៗ។ មាន​វិធីសាស្ត្រ​មួយ​ចំនួន ​អាច​ជួយ​សម្រួល​ដល់​ដំណើការ​ចាក់​វ៉ាក់សាំង ថែម​ទាំង​អាច​បន្លប់ និង​បន្ថយ​ការ​ឈឺចាប់​បាន ដែល​វិធី​នេះ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​​លោក។

១- បី ឬឱប​កូន​តូចដាក់​លើ​ភ្លៅ

បី ឬ​ឱប​​កូន​​តូច​ដាក់​លើ​ភ្លៅ ដោយ​យក​មុខ​មក​ផ្អិប​នៅ​លើដើម​ទ្រូង តិចនិក​​មួយ​នេះ​ផ្តល់​ភាព​កក់ក្តៅ​ដល់​​កូនតូច កូន​មិន​សូវ​រើ និង​ជួយ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​បាន​ស្រួល​ជាង​ការ​ដាក់​ឲ្យ​កូន​គេង។

ចាក់វ៉ាក់សាំង

២-បំបៅ​ដោះ​កូន​ពេល​ចាក់​វ៉ាក់សាំង

បើ​កូន​តូច​នៅ​បៅ​ដោះ​នៅ​ឡើយ ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​អំឡុង ឬ​មុន​ពេល​ចាក់​វ៉ាក់សាំង នោះ​អាច​បន្លប់​កូន​ពី​ការ​ឈឺចាប់​​បាន​មួយ​កម្រិត។

៣-ច្រៀង ឬ​ឲ្យ​កូន​តូច​កាន់​តុក្កតា​បន្លប់

ពេល​ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ៗ​មិន​ត្រូវ​ភ្លេច​យក​របស់​សំណព្វ​ចិត្ត​កូន ដូចជាតុក្កតា កន្សែង សៀវភៅ​រូបភាព​ទៅ​ជាមួយ​ដើម្បី​លួង​កូន​នោះ​ទេ ឬ​ក៏​ម៉ាក់ៗ​ច្រៀងបទ​ដែល​កូន​ចូលចិត្ត។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម