backup og meta

អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប

អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប

បច្ចុប្បន្ន​ អូទីស្សឹម កំពុង​កើត​មាន​ច្រើន​ចំពោះ​ក្មេងៗ​ជុំ​វិញ​ពិភពលោក ខណៈ​​វិស័យ​វេជ្ជ​សាស្ត្រ នៅ​មិន​ទាន់អាច​រក​ឃើញ​វិធី​ព្យាបាល​វិបត្តិ​នេះ​បាន​ជា​ដាច់​នៅ​ឡើយ នាំ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិបត្តិ​សតិបញ្ញាមួយ​នេះ។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន បាន​រក​ឃើញ​ទំនាក់​ទំនងរវាង​បញ្ហា​សុខភាព និង​ហ្សែន​មួយ​ចំនួន ទៅ​នឹង​​អូទីស្សឹម​លើ​ក្មេងៗ ខណៈ​ការ​សិក្សា ក៏​រក​ឃើញអូទីស្សឹម​ អាច​បង្ក​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ពី​ទំនាក់​ទំនង​រវាង​អូទីស្សឹម ជាមួយ​ការ​ធ្លាក់​ចុះ​កម្រិត​ខ្លាញ់​ល្អ​ក្នុង​ឈាម HDL។​

១- អូទីស្សឹម​ជា​អ្វី​ឲ្យ​ប្រាកដ?

អូទីស្សឹម ជា​ភាសា​បច្ចេក​ទេស សម្រាប់​សម្គាល់​ទៅ​លើ​វិបត្តិ​សតិ​បញ្ញា កើត​មាន​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក ហើយ​ក្មេង​ដែល​​មានវិបត្តិ​នេះ គឺ​ប្រឈម​ផល​វិបាកក្នុង​ជំនាញ​សង្គម ការ​និយាយ និង​កាយ​វិការដើម្បី​​ទំនាក់​ទំនង មាន​អាកប្បកិរិយា​ច្រំ​ដែល​ ក៏​ដូច​ជា​ភាព​ខ្លាំង និង​ភាព​ខុស​គ្នាផ្សេង​ទៀត​ពី​ក្មេងៗ​ធម្មតា។ អូទីស្សឹម​ មាន​ច្រើន​ប្រភេទ ហើយ​មិន​មែន​គ្រប់ក្មេងមានវិបត្តិ​ទាំង​អស់ ​សុទ្ធ​តែ​មាន​រោគ​សញ្ញា​ដូច​គ្នា​នោះ​ទេ ដោយ​រោគ​សញ្ញា​​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ទៀត​ អាស្រ័យ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន។

រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម ជា​ធម្មតា​លេច​ឡើង​នៅពេល​ក្មេង​ឈាន​ដល់​វ័យ​ ២-៣ ឆ្នាំ។ ក្នុង​ករណី​ខ្លះ ​វា​ត្រូវ​បាន​លេច​ឡើង​ចាប់​តាំ​ងពី​ក្មេង​អាយុ​ ១៨ ខែ​ឡើង​ទៅ ខណៈ​ពេល​នេះ​ គ្រូ​ពេទ្យជាច្រើន បាន​កំពុង​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព​ ដើម្បី​កំណត់​ពី​ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​អាច​កើត​ឡើង​លើក្មេងៗ និង​ត្រូវ​ពិភាក្សា​ជាមួយ​ប៉ាម៉ាក់​​ក្មេង ពី​ដំណោះ​ស្រាយ​ផ្សេង​ៗ ហើយ​វិធី​ល្អ​បំផុត ដែល​ជួយ​ក្មេងៗកំពុងរស់​នៅ​ជា​មួយ​អូទីស្សឹម គឺគ្រាន់​តែ​អាច​កាត់​បន្ថយ​​រោគ​សញ្ញា​ ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្មេង​​ប្រសើរ​ឡើងប៉ុណ្ណោះ។

២- អ្វីជាខ្លាញ់ល្អ HDL?

​កូលេស្តេរ៉ូល​ គឺ​ជាខ្លាញ់​សំខាន់​មួយ ​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រប់​កោសិកា​​រាង​កាយ​ទាំង​អស់​មាន​ស្ថេរ​ភាព។ កូលេស្តេរ៉ូល ត្រូវ​គេ​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​កូលេស្តេរ៉ូល HDL ដែលជា​ខ្លាញ់​ល្អ  និង​កូលេស្តេរ៉ូល LDL ជា​ខ្លាញ់​អាក្រក់ ហើយ​ខ្លាញ់​ទាំង​ ២​ប្រភេទ សុទ្ធតែ​ស្ថិត​ក្នុង​ឈាម។

HDL តំណាង​ឲ្យ​ពាក្យ Lipoprotein ដែល​មាន​ដង់ស៊ីតេ​ខ្ពស់ ​ជា​ភាគ​ល្អិត​ព័ទ្ធ​ជុំវិញ​ដោយ​ស្រទាប់​លីប៉ូប្រូតេអ៊ីន​ ​មាន​កូលេស្តេរ៉ូល​នៅ​ចំ​កណ្តាល។ ភាគ​ល្អិត​បង្កើត​ជា HDL មាន​ដង់ស៊ីតេ​ច្រើន​ជាង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រភេទ​កូលេស្តេរ៉ូល​ដទៃ​ទៀត​ ដូច្នេះ​ HDL ​ត្រូវ​បាន​គេ​ហៅថា​កូលេស្តេរ៉ូល​ដង់ស៊ីតេ​ខ្ពស់ (High-density lipoprotein)។

HDL មាន​មុខងារ​​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ ដើម្បី​​នាំ​យក​ជាតិ​កូលេស្តេរ៉ូល​អាក្រក់ LDL ​ដែល​ជាប់​នឹង​ផ្នែក​ខាង​ក្នុង​នៃ​ជញ្ជាំង​សរសៃ​ឈាម​ ចេញមក​ក្រៅ មានន័យ​ថា បើ​យើង​មាន​កម្រិតកូលេស្តេរ៉ូល HDL ខ្ពស់ គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន
  • ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

៣- ទំនាក់​ទំនង​រវាងអូទីស្សឹម និង​កម្រិត​ HDL

យោង​តាម​ការ​សិក្សា​របស់​លោក​បណ្ឌិត Yasmin Neggers សាស្រ្តាចារ្យ​ផ្នែក​អាហា​រូបត្ថម្ភ និង​បដិសណ្ឋារកិច្ច​ នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​បរិស្ថាន Alabama នៅ​អាមេរិក និង​បណ្ឌិត Eun-Kyung Kim មកពី​សកល​វិទ្យាល័យជាតិ​កូរ៉េខាងត្បូង​ Kangnung-Wonju ​បាន​លើក​ឡើង​ថា ក្មេងៗ​មាន​វិបត្តិអូទីស្សឹម នឹង​មាន​កម្រិត​​ខ្លាញ់ល្អ HDLទាប ។ ការ​អះអាង​របស់​សាស្ត្រាចារ្យ​ទាំង​ពីរ ផ្អែក​ចេញ​ពី​ការសិក្សា​លើ​ក្មេងៗ ២​ក្រុម ​មួយ​ក្រុម​មាន​សុខ​ភាព​ល្អ និង​មួយ​ក្រុម​ទៀត​មានវិបត្តិអូទីស្សឹម។ ក្មេងទាំង​ពីរ​ក្រុម គឺទទួល​បាន​​របប​អាហារ​ដូច​គ្នា តែ​គេ​បែរ​ជា​រក​ឃើញ​ថា ក្មេង​មាន​វិបត្តិ​អូទីស្សឹម គឺ​មាន​កម្រិត​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ​អូមេហ្គា ៦ និងខ្លាញ់ល្អ HDL ទាបជាង​ក្មេង​ធម្មតា។ ការ​សិក្សា​បាន​សន្និដ្ឋាន​ថា ​វា​អាច​ជា​ប្រភេទ​ជំងឺ​មេតាប៉ូលីស​ ចំពោះ​ក្មេង​ដែល​មានវិបត្តិអូទីស្សឹម។

តាម​រយៈ​ការ​សិក្សា​នេះ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​​ថា ក្មេង​មានវិបត្តិ​អូទីស្សឹម នឹង​មាន​កត្តាប្រឈមខ្ពស់កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ឯ​បញ្ហា​សុខ​ភាព​ដទៃ​ទៀត ​គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សិក្សា​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​កើន​ឡើង​កម្រិតខ្លាញ់​ល្អ HDL លើក្មេងៗមាន​វិបត្តិ​អូទីស្សឹម ក៏​​មិន​អាច​បន្ថយ​រោគ​សញ្ញា​អូទីស្សឹម​បាន​នោះ​ដែរ។ ហើយការ​សិក្សា​ ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ទាំង​ស្រុង ពី​ទំនាក់​ទំនង​រវាង​អូទីស្សឹម ធ្វើ​ឲ្យ​ខ្លាញ់​ល្អ HDL ចុះ​ទាប ឬ​វិបត្តិ​ល្អ​ខ្លាញ់ HDL ទាប ជា​មូលហេតុ​បណ្តាល​ឲ្យ​ក្មេង​កើត​អូទីស្សឹមនោះ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Children with autism have lower levels of HDL. https://www.sciencedaily.com/releases/2012/01/120124112925.htm. Accessed April 26, 2017.

What Is Autism? https://www.autismspeaks.org/what-autism. Accessed April 26, 2017.

HDL Cholesterol: The Good Cholesterol. http://www.webmd.com/cholesterol-management/guide/hdl-cholesterol-the-good-cholesterol#1. Accessed April 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

06/11/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម