backup og meta

ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?

ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?

ម៉ាក់ប៉ា​ឥឡូវចូលចិត្ត​យក​ក្បាល​ដោះ​ជ័រ​មក​ឲ្យ​កូន​បៀម​ ឬ​លេង ដើម្បី​បន្លប់​ការ​យំ គេង និង​ឃ្លាន​បាន​មួយ​ពេល​ៗ។ តែ​​យើង​​ក៏​តែង​ឃើញ​មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បៀម​ក្បាល​ដោះ​ជ័រ​របស់​ក្មេងតូច​ដែរថា ​ឧបករណ៍​បែប​នេះអាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ​កូន​ពេល​ធំ​ឡើង

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​លើក​ឡើង​ថា៖ “ជា​ធម្មតា​ របស់​ដែល​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង​ដែរ ព្រោះ​ត្រូវ​ក្ដៅ​ផង ត្រូវ​ភាព​ត្រជាក់​ផង។ មួយ​វិញ​ទៀត របស់​ដែល​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​អ៊ីចឹង​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ”។

ក្បាលដោះជ័រHello-គ្រូពេទ្យ

វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។

ការ​ប្រើ​ក្បាល​ដោះ​នេះ​ទៀត​សោត គួរលាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រៀស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរដូរ​តាម​ការ​កំណត់​របស់​ផលិតផលក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ​ដែរ។ ចំណែក​បញ្ហា​មួយ​ទៀត ​ប្រសិនបើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។

អត្ថបទ​ពាក់ព័ន្ធ

  • ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ Try Ravi · កែ May 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម