backup og meta

ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម?

អូទីស្សឹម ជាបញ្ហា​មិន​ប្រក្រតី​ក្នុង​ការទំនាក់​ទំនង​របស់​កុមារ ជាមួយ​អ្នកដទៃ​ទៀត ហើយ​ក៏ពុំទាន់​មាន​ថ្នាំ​ណាមួយ អាច​ព្យាបាល​អូទីស្សឹម​បាន​ទេ ដោយ​គ្រាន់តែ​មាន​វិធីព្យាបាល​តាម​ការ​អប់រំ ឲ្យ​កុមារ​ឆាប់​ចេះ​និយាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

ប៉ុន្ដែ​ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល រកឃើញ​ថា ថ្នាំ​ព្យាបាល​ជំងឺ​បាត់​ការ​ចងចាំ (Alzheimer) អាច​ជួយ​ជំរុញ​ឲ្យ​កុមារ​អូទីស្សឹម ឆាប់​ចេះ​និយាយ។ លោក Lidia Gabis ប្រធាន​ផ្នែក​ការ​លូតលាស់​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba ក្នុង​ប្រទេស​អ៊ីស្រាអែល បង្ហាញ​ថា មានការ​អភិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​ផ្នែក​ភាសា ក្រោយ​ការ​ព្យាបាល​កុមារ​អូទីស្សឹម អាយុ​ពី ៥-១០​ឆ្នាំ អស់រយៈពេល ៦ខែ។

ការព្យាបាល​នេះ អ្នកស្រាវជ្រាវ បាន​ប្រើថ្នាំ និង​អាហារ​បំប៉ន រួមជាមួយ​នឹង​ការ​ព្យាបាល​តាម​ការ​អប់រំ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-08/23/c_138330013.htm

កំណែ​ប្រែបច្ចុប្បន្ន

23/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ គីង ច័ន្ទវាសនា​ បានធ្វើបច្ចុប្បន្នភាព 23/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម