backup og meta

កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?

កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?

អូទីស្សឹមជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធ​​ប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​កូន​កើត​អូទីស្សឹមនៅ​ឡើយ​ទេ ហេតុ​នេះ​ទើប​ម៉ាក់ប៉ា​គ្រប់​រូប​បារម្ភ​ពី​បញ្ហា​នេះ។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​ដំបូង​កើត​អូទីស្សឹម តើ​កូន​ទី២ អាច​កើត​អូទីស្សឹម​ទៀត​អត់?

លោក ចាន់ សារិន នាយក​អង្គការ​ជំនួយ​នៃ​​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍(HHC) ដែល​ទៅ​សិក្សា​អំពី​បញ្ហា​អូទីស្សឹម​​នៅ​ប្រទេស ជប៉ុន អូស្រ្តាលី និង​សហរដ្ឋ​អាមេរិក បាន​​លើក​ឡើង​ថា ប្រសិន​បើ​គ្រួសារ​​មួយ​មាន​​កូន​ជា​អូទីស្សឹម នោះ​គ្រួសារ​មួយ​នេះ អាច​នឹង​មាន​ឱកាស​កូនទី២​មាន​អូទីស្សឹម​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។ តែលោកថា ប្រសិន​ណា​បើ​កូន​បន្ទាប់​នោះ​ជា​កូន​ប្រុស​វិញ នោះ​ឱកាស​ប្រឈម​នឹង​អូទីស្សឹម​ច្រើន​ជាងកូន​ស្រី ២-៣ដង ។

ផ្ទុយ​មក​វិញ បើសិន​ជា​គ្រួសារ​មួយ​មាន​កូន​អូទីស្សឹម​ចាប់​ពី ២ នាក់ ឡើង​ទៅ នោះ​អាច​អាច​នឹង​មាន​កូន​ប្រឈម​នឹង​ការ​កើត​អូទីស្សឹម​រហូត​ដល់ ៣០% ឯណោះ។

តាម​ការ​បញ្ជាក់​របស់​លោក ចាន់ សារិន ក្មេង​ប្រុស​កើត​អូទីស្សឹម​ច្រើន​ជាង​ក្មេង​ស្រី​រហូត​ទៅ​ដល់ ៣-៥ ដង។ ត្បិត​តែ អាត្រា​ក្មេង​ស្រី​កើត​អូទីស្សឹម​តិច​ជាង​ក្មេង​ប្រុស ក៏​ប៉ុន្តែ​អូទីស្សឹម​បើ​កើត​លើ​ក្មេង​ស្រី​វិញ ច្រើន​តែ​មាន​លក្ខណៈ​ធ្ងន់​ជាង​ក្មេង​ប្រុស។

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​កន្លង​ទៅ អូទីស្សឹម​អាច​នឹង​មាន ១ នាក់ ក្នុង​ចំណោម​កុមារ ៦៨ នាក់ ឬ ១.៥% ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចំនួន​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​រហូត​ដល់ ១៥-២០% នោះ​ប្រសិន​បើ​គ្រួសារ​ដែល​មាន​សមាជិក​ជា​អូទីស្សឹម​រួច​ទៅ​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម