backup og meta

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?

យើង​ឃើញ​ថា អា​អូន​តូច​ៗ​ឧស្សាហ៍​មាន​អាការៈ​ក្ដៅ​ខ្លួន​មែន​ទែន។ ជួន​កាល ពេល​ក្ដៅ​ខ្លួន​កូន​លេប​ថ្នាំ​ហើយ​នៅ​តែ​មិន​ព្រម​បាត់ នៅ​តែ​ក្ដៅ ហើយ​មាន​ម៉ាក់​ប៉ា​ខ្លះ​ប្រើ​វិធី​សុល​គូទ​កូន ដើម្បី​បញ្ចុះ​កម្ដៅ​កូន។ តែ​បើ​កូន​ក្ដៅ​ខ្លួន​ញឹក ងាក​សុល​គូទ​ៗ​អាច​ប៉ះពាល់​ដល់​កូន​អត់?

វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ទៀត ពេល​កូន​ក្ដៅ​ខ្លួន ដាក់​ថ្នាំ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ទៅ​វាស់​ម្ដង​ទៀត ឃើញ​កម្ដៅ​កូន​នៅ​ដដែល ហើយ​តាំង​និយាយ​ថា កូន​លេប​ថ្នាំ​មិន​ត្រូវ ទើប​បែរ​ទៅ​រក​ការ​សុល​គូទ។

ចំណែក  ទាក់​ទង​នឹង​ការ​សុល​គូទ​កូន​ញឹក​ពេល​ក្ដៅ​ខ្លួន​វិញ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ទេ ព្រោះ​ថ្នាំ​សុល​តូច​ៗ មិន​អាច​ប៉ះពាល់​ទៅ​ដល់​កូន​បាន​ទេ ហើយ​ភាគ​ច្រើន ម៉ាក់​ប៉ា​ជ្រើស​វិធី​សុល​គូទ​នេះ នៅ​ពេល​ដែល​កូន​ក្ដៅ​ខ្លួន តែ​មិន​ព្រម​ញ៉ាំ​ថ្នាំ ដាក់​ថ្នាំ​ទៅ​ក្អួត​ៗ។ ហើយថ្នាំ​បញ្ចុះ​កម្ដៅ​មាន​ច្រើន​ទម្រង់​ដូច​ជា ទម្រង់​ញ៉ាំ​តាម​មាត់ សុល​តាម​គូទ ថ្នាំ​ចាក់​សាច់​ដុំ ឬ​តាម​សរសៃ​វ៉ែន។

“រាល់​ទម្រង់​នៃ​ថ្នាំ​បញ្ចុះ​កម្ដៅ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព គ្រាន់​តែ​ការ​គិត​របស់​ម៉ាក់​ប៉ា​ខុស​ពី​គ្រូពេទ្យ​បន្តិច ដោយ​ពួក​គាត់​ចង់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ភ្លាម កម្ដៅ​ចុះ​ភ្លាម​ៗ​ដូច​គ្នា។ ឧទាហរណ៍. ក្មេង​មួយ​ក្ដៅ​៣៩អង្សារសេ ហើយ​ម៉ាក់​ប៉ា​ឲ្យ​ថ្នាំ​ញ៉ាំ បើ​មួយ​ម៉ោង​ក្រោយ កម្ដៅ​កូន​នៅ​ថេរ ឬ​ចុះ​តិច​តួច​បាន​ន័យ​ថា ថ្នាំ​មាន​ប្រសិទ្ធភាព​ហើយ តែ​វា​មិន​អាច​ដាក់​ថ្នាំ​ភ្លាម ត្រជាក់​ភ្លាម​ដែរ​ទេ។”

គ្រូពេទ្យ​ជំងឺ​ក្មេង​នៃ​គ្លីនិក​កុមារ មុនីឃីត បញ្ជាក់​ថា ម៉ាក់​ប៉ា​ត្រូវ​យល់ ទាល់​តែ​កម្ដៅ​ឡើង​ដល់​ ៣៨ អង្សារសេ ទើប​អាច​ហៅ​ថា អា​អូន​ក្ដៅ​ខ្លួន ព្រោះ​មាន​ប៉ា​ម៉ាក​ខ្លះ គ្រាន់​តែ​កូន​ក្ដៅ​ស្ទីង​ៗ ឬ​ ក្រោម​ ៣៨ អង្សារសេ ចាប់​ផ្ដើម​ភ័យ​ខ្លាច​កូន​ឈឺ​ខ្លាំង​បាត់​ហើយ។

មួយ​វិញ​ទៀត មិន​មែន​ពេល​កូន​ក្ដៅ​ខ្លួន ដាក់​ថ្នាំ​ភ្លាម​អាច​ចុះ​ត្រជាក់​ភ្លាម​ទេ គឺ​វា​ត្រូវ​ការ​ពេល​វេលា។ ដូច​នេះ​ម៉ាក់​ប៉ា មុន​សម្រេច​រក​វិធី​បញ្ចុះ​កម្ដៅ​ផ្សេង រង់ចាំ​មើល​សិន បើ​កម្ដៅ​នៅ​ដដែល សឹម​បែរ​រក​វិធី​ផ្សេង ឬ​អាច​យក​កូន​មក​ជួប​ពេទ្យ​ជំនាញ​តែ​ម្ដង​ក៏​បាន។

វ.សូរ ប៉េង
វេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ​ នៃគ្លីនិកកុមារ មុនីឃីត

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនក្ដៅខ្លួន ហើយដង្ហក់ អាចជាសញ្ញាប្រាប់ថាអូនតូចកើតជំងឺផ្លូវដង្ហើមអស់នេះហើយ

ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួនមិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម