backup og meta

កូនតឹងច្រមុះផ្ដាសាយគួរបន្តក់ ឬឆ្ពង់សេរ៉ូមប្រៃ? មួយណាអាចកាត់បន្ថយអាការៈបានល្អ?

កូនតឹងច្រមុះផ្ដាសាយគួរបន្តក់ ឬឆ្ពង់សេរ៉ូមប្រៃ? មួយណាអាចកាត់បន្ថយអាការៈបានល្អ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

កូន​ដែល​កើត​ជំងឺ​ផ្ដាសាយ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្រៅ​ពី​ការ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​ម៉ាក់ប៉ា​អាច​ឆ្ពង់​ច្រមុះ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​កាត់​បន្ថយ​អាការៈ​ទាំង​នោះ។ តែ​ក្នុង​ជម្រើស ២ នេះ​មួយ​ណា​ល្អ​សម្រាប់​កូន​ជាង?

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ដក​ដង្ហើម​បាន​ស្រួល​ពិតជា​សំខាន់​ចំពោះ​សុខភាព​កូន​តូច ហើយ​ការ​តឹង​ច្រមុះ ពិតជា​រំខាន និង​នាំឲ្យ​មួម៉ៅ​រក​រឿង​ច្រើន។ ក្នុង​ចំណោម​មធ្យោបាយ​ទាំង ២ ដោយ​ការ​ប្រើ​សេរ៉ូម​ប្រៃ​ដូច​គ្នា ការ​ឆ្ពង់​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​បន្តក់ ប៉ុន្តែ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​ផ្សែង​ដែល​ចេញ​ពី​ម៉ាស៊ីន ទើប​មិនងាយ​ឲ្យ​ឆ្ពង់។

លោក​បាន​បន្ត​ថា តឹង​ច្រមុះ​អាច​បន្តក់​បាន តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការ​ឆ្ពង់​ឡើយ ព្រោះ​ពេល​តឹង សាច់​ច្រមុះ​ខាង​ក្នុង​បាន​ហើម​ទៅ​ហើយ​មិនមែន​បណ្ដាល​មកពី​ស្លេស​ឡើយ។ នៅ​ពេលតឹងច្រមុះបាន​ឆ្ពង់ សាច់​ហើម​ក្នុង​ច្រមុះ​នោះ​អាច​បង្រួម​មក​វិញ​ខ្លះ ទើប​វា​ងាយ​ក្នុង​ការ​ដក​ដង្ហើម​ឡើង​វិញ។

តែ​ចំពោះ​កូន​ដែល​មាន​បញ្ហា​ឡើង​ស្លេស្ម ហៀរ​សម្បោរ គឺ​អាច​បន្តក់​បាន ព្រោះ​ពេល​ជាតិ​សេរ៉ូម​ប្រៃ​នោះ​ចូល​ទៅ គឺ​ពង្រាវ​ស្លេស​នោះ​បាន​យ៉ាង​ល្អ។ ចំណែក​វិធី​កាន់តែ​មាន​ប្រសិទ្ធិភាព​មួយ​ទៀត គឺ​ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មកម្ខាង​ទៀត ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិនបើបាញ់​ខុស​បច្ចេកទេស។

សេរ៉ូមប្រៃ

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះជាពេល​តឹង​ប្រើ​វិធី​ឆ្ពង់​បាន​ប្រសិទ្ធិភាព​លឿន​ជាង​មែន ប៉ុន្តែ​កុមារ​នៅតែ​ត្រូវ​វបន្តក់​​សេរ៉ូម​ប្រៃ ទើបកម្ចាត់​មេរោគដែល​មាន​នៅ​ក្នុង​ច្រមុះ ២ ឬ​៣​តំណក់ ដើម្បីបន្សើម និង​សម្អាត​កាក​សំណល់​រឹង​ៗ​ក្នុង​ច្រមុះ។ នៅ​ពេល​កូន​មាន​បញ្ហា​តឹង​ច្រមុះ ត្រូវ​ផ្សើម​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់ ដោយសារ​តែ​ការ​តឹង​អាច​បណ្ដាលឲ្យ​ពួកគេ​បាត់បង់​ជាតិ​សំណើម​ចេញ​ពី​ក្នុង​ច្រមុះ​បាន រលាក​ទៅ​ជា​ស្ងួត រលាក​ក៏​មាន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម