backup og meta

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

ត្បិត​តែ​ឈាម​ច្រមុះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​កើត​លើ​កូន​ក្មេង​ច្បាស់​ជា​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​កើតជា​ក្ដី​បារម្ភ​ពី​សុខភាព​កូន​ហើយ។ មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​អាច​មាន​ច្រើន តែ​ភាគ​ច្រើន វា​មិន​ចោទ​ជា​បញ្ហា​ធំ​ដុំ​ដល់​សុខភាព​កុមារឡើយ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​ច្រមុះ​នៅ​លើ​កុមារ ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ញឹក​ញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​ផង​ដែរ។ ចំពោះ​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​មាន​ដូច​ជា៖

ទី១. សរសៃ​ឈាម​ក្នុង​ច្រមុះ​កុមារ​មាន​ការ​ផុយ​ស្រួយ ងាយ​នឹង​ដាច់

ទី២. មូលហេតុ​អា​អូន​តូចៗ​ឈាម​ច្រមុះ អាច​ដោយ​សារ​អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​ការ​រលាក​នៅ​​​ Sinus

ទី៣. អា​អូន​​កង្វះ​វីតាមីន C

ទី៤. សីតុណ្ហភាព​ក៏​ជា​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​ដែរ​ដូច​ជា ត្រជាក់​ពេក ឬ​ក្ដៅ​ពេក

ទី៥. កូន​កេះ ឬ​អេះ​ច្រមុះ​ខ្លាំង​ពេក

វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​បន្ថែម​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ពេល​អា​អូន​ឈាម​ច្រមុះ​ដូច​ជា៖​

– ឲ្យ​កូន​អង្គុយ​លើ​កៅអី​ឲ្យ​ត្រង់​ខ្លួន និង​ងើយ​ក្បាល​កូន​ឡើង​លើ​បន្តិច (ចៀស​វាង​ងើយ​ឡើង​លើ​ខ្លាំង)

– ចៀស​វាង​ឲ្យ​កូន​អង្គុយ​ផ្អែក​ខ្លួន​លើ​កៅអី ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក បង្ក​ជា​ឈ្លក់​

– យក​កន្សែង​ត្រជាក់​ស្អំ​លើ​ច្រមុះ​កូន​រយៈ​ពេល​១០​នាទី

– ឲ្យ​កូន​សម្រាក​ក្រោយ​បាត់​ហូរ​ឈាម និង​ចៀស​វាង​ឲ្យ​កូន​ខំ​ប្រឹង​ញើស​សម្បោរ កេះ ឬ​ញី​ច្រមុះ​ខ្លាំង។

ពេល​ណា​គួរ​យក​កូន​ទៅ​ពេទ្យ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ឃើញ​កូន​ឈាម​ច្រមុះ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ៖

  • ឈាម​ច្រមុះ​ញឹកញាប់
  • មាន​ញ៉ុក​របស់​របរ​ចូល​ច្រមុះ
  • របួស​តូច​តែ​ហូរ​ឈាម​ខ្លាំង
  • ហូរ​ឈាម​បណ្ដាល​ឲ្យ​អា​អូន​ឈឺ​ក្បាល ឬ​ខ្សោយ
  • ហូរ​ឈាម​ច្រមុះ​ដោយ​សារ​ប៉ះ​ទង្គិច​ក្បាល។ល។

មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nosebleeds https://kidshealth.org/en/parents/nose-bleed.html

How to Stop a Nosebleed https://www.healthychildren.org/English/health-issues/injuries-emergencies/Pages/How-to-Stop-a-Nosebleed.aspx

Nosebleed https://www.nhs.uk/conditions/nosebleed/

កំណែ​ប្រែបច្ចុប្បន្ន

28/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរប្រយ័ត្ន! កូនដួលរលាត់ជង្គង់ញឹកញាប់ អាចក្លាយជាអាប់សែរ

បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម