backup og meta

ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ក្មេងៗ​ឲ្យ​តែ​ធ្វេស​ប្រហែស​បន្តិច ឬ​ញ៉ាំ​អី​ផ្តេសផ្តាស​រលាក​បំពង់​ក​ភ្លាម។ រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិតៗ​នៅ​ក្នុង​ខ្យល់ ​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈកណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។

លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​បង្ហាញ​ពី​វិធី​បង្ការ​ក្មេងៗ​ពី​ជំងឺ​រលាក​បំពង់ក។

១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ឲ្យ​កូន​ផឹក​ទឹក​ស្អាត ឬ​ទឹកក្តៅ​ឧណ្ហៗ​ឲ្យ​ច្រើន ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​បំពង់​ក មិន​ធ្វើ​ឱ្យ​បំពង់ក​ស្ងួត និង​បន្ថយ​ជាតិ​អាស៊ីត តែត្រូវចៀស​វាង​ការ​ញ៉ាំ​ទឹកកក។

២- កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ

ទឹកក្រូច ទឹក​ផ្លែ​ឈើ​កំប៉ុង សម្បូរ​ជាតិ​ស្ករ និង​អាស៊ីដ ងាយ​ធ្វើ​ឲ្យ​រលាក​បំពង់​ក​បំផុត យើង​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​វិញ។

៣- កុំ​ឲ្យ​កូន​ញ៉ាំ​នំ​ផ្អែម ឬ​ខ្លាញ់

កាលណា​ញ៉ាំ​នំ​ផ្អែម ឬ​របស់​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ឲ្យ​បាន​ច្រើន​នោះ​ជាតិ​ផ្អែម ឬ​ខ្លាញ់​នៅ​ជាប់​នឹង​ក ធ្វើ​ឲ្យ​វីរុស ឬ​បាក់តេរី​នៅ​ក អាច​នឹង​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក។

អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ

វេជ្ជបណ្ឌិត អ៊ុន យូ
វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

៤-ចាក់​វ៉ាក់​សាំង​ការពារ

បើ​មាន​លទ្ធភាព​ម៉ាក់ប៉ា​គួរ​ណា​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ នោះ​អាច​ការពារ​ជំងឺ​ផ្លូវ​ដង្ហើមបាន។

៥- កុំ​ទៅ​ជិត​អ្នក​ជំងឺ

ម៉ាក់​ប៉ា​មិន​ត្រូវ​នាំ​កូន​តូច​ទៅ​ជិត​អ្នក​ជំងឺ​ឡើយ ហើយ​បើ​សិននៅ​ក្នុង​ផ្ទះមាន​នរណាម្នាក់រលាក​បំពង់ក ឬ​ផ្តាសាយ ត្រូវ​ឲ្យ​ពាក់​ម៉ាស ដើម្បី​បង្ការ​ការ​ក្អក ឬ​កណ្តាស់ ភាយ​មេរោគ​ទៅ​សមាជិក​ផ្សេងៗ​ទៀត ពិសេស​កូន​តូច។

អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម