ទារកមួយចំនួនពេលកើតមកជួបបញ្ហាភ្នែកសើម ស្អិត ហើយមានលាយឡំជាមួយនឹងអាចម៍ភ្នែកទៀត។ តើនេះបណ្តាលមកពីមូលហេតុអី? ធ្វើម៉េចបានបាត់?
ការដែលទារកទើបនឹងកើតជួបបញ្ហាភ្នែកសើមស្អិត ជួនកាលមានពណ៌សលាយលឿង ឬក្រហមនេះ បណ្តាលមកពីមូលហេតុសំខាន់ៗ៣យ៉ាងធំៗ ទី១ ម្តាយមានបង្ករោគនៅទ្វារមាស មានជំងឺកាមរោគ ដូចជាស្វាយ ប្រមេះ និងជំងឺកាមរោគដទៃទៀតពេលពពោះ ទី២ ម្តាយបន្តក់ទឹកដោះម្តាយក្នុងភ្នែកកូន និងទី៣ កូនមានជំងឺស្ទះបំពង់ទឹកភ្នែក។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
១- ម្តាយមានការបង្ករោគនៅទ្វារមាស
ចំពោះស្ត្រីមានផ្ទៃពោះដែលមានការបង្ករោគនៅទ្វារមាសរ៉ាំរ៉ៃ ទៅជាធ្លាក់សច្រើនមានក្លិនមានពណ៌រមាស់ ដោយមិនបានជួបគ្រូពេទ្យដើម្បីព្យាបាល ឬក៏មានជំងឺកាមរោគផ្សេងៗ ពិសេសជំងឺប្រមេះ នោះធ្វើឲ្យមេរោគនោះឆ្លងទៅកូន បណ្តាលឲ្យរលាកភ្នែក ទៅជាសើម ហើមស្អិត។ ចំពោះកូនដែលកើតមានបញ្ហានេះ ត្រូវនាំទៅជួបគ្រូពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។
២- ម្តាយបន្តក់ទឹកដោះដាក់ភ្នែកកូន
ម្តាយមួយចំនួននៅធ្វើតាមទម្លាប់ចាស់បុរាណនៅឡើយ ដោយពេលកូនឈឺភ្នែកតិចតួច តែងតែបន្តក់ទឹកដោះម្តាយដាក់ភ្នែកកូន ព្រោះគិតថា ទឹកដោះម្តាយមានជាតិថ្នាំអាចព្យាបាលជំងឺក្មេងបាន។ ការ ធ្វើបែបនេះភ្នែកដែលឆ្លងរោគស្រាប់កាន់តែរាលដាលធ្ងន់ធ្ងរឡើង និងអាចឈានទៅដល់ពិការភ្នែកក៏មាន។
- កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក
- ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?
៣- កូនមានជំងឺស្ទះរន្ធទឹកភ្នែក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]