backup og meta

ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្មេង​កាលណា​ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថា ក្តៅ​ខ្លួន​ហើយ។ ចំពោះ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ក្តៅ​​ខ្លួន មក​ពី​​គេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​មាន​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស ឬ​ការ​រលាក​អ្វី​មួយ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក្រៅ​កត្តា​សំខាន់​ខាង​លើ​នោះ នៅ​មាន​មូលហេតុ ​២​ ទៀត ​ដែល​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន នោះ​គឺ​ការ​ចាក់វ៉ាក់​សាំង និង​ការ​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ។

លោក​វេជ្ជបណ្ឌិត​ថា ក្មេង​ភាគ​ច្រើន​ចាក់​វ៉ាក់សាំង​ហើយ​តែង​តែ​មាន​ក្តៅ​ខ្លួន ដែល​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង តម្រូវ​ឲ្យ​លេប​ថ្នាំ​បញ្ចុះ​កម្តៅ។ ដូចគ្នា​នេះ​ដែរ នៅ​ពេល​ទារក​ចាប់ផ្តើម​ដុះ​ពន្លក​ធ្មេញ ក៏​ចេញ​អាការៈ​ក្តៅ​ខ្លួន​ដែរ ម៉ាក់ប៉ា​ត្រូវ​ចងចាំ​ទុក និង​ចេះ​សម្គាល់ ហើយ​មិន​បាច់​បារម្ភ​នេះ​ទេ គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​ក្តៅ​ទៅ នោះ​អាការៈ​នឹង​ត្រលប់​មក​ធម្មតា​វិញ​ហើយ​។

អត្ថបទពាក់ព័ន្ធ៖ មកដឹងពីវិធីសង្គ្រោះបឋមកូន ពេលក្តៅខ្លួនខ្លាំង មិនឲ្យឈានដល់ប្រកាច់

ក្នុង​ករណី​ដែល​​កូន​ក្តៅ​ខ្លួន​ខ្លាំង ​​​ប្រើ​​ថ្នាំ​បញ្ចុះ​កម្តៅ​ហើយ​មិន​បាត់​ អាច​ទាក់ទងជាមួយនឹងការបង្ករោគ ឬ​ឆ្លង​​មេរោគ​ផ្សេងៗហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យឲ្យ​ទាន់​ពេលវេលា និង​យក​កន្សែង​ជ្រលក់​ទឹក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹក​ញាប់ រួច​រុំ​នៅ​តំបន់​ដែល​មាន​សរសៃឈាម​ធំៗ ដូច​ជា​ក្លៀក និង​បរិវេណ​ក ដាច់ខាត​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ជិតៗ និង​ក្រាស់ៗ​ឲ្យ​កូន​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម