backup og meta

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ថា​កូន​ឈឺ​ហើយ​មិន​ជា​សះស្បើយ ព្រោះតែ​ម៉ាក់ប៉ា​តែង​ធ្វើ​រឿង​ខុស​ឆ្គង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ។

១- ប្រើ​ថ្នាំ​តាម​គ្នា ហើយ​មិន​យក​កូន​ទៅ​ជួប​ពេទ្យ

ម៉ាក់ប៉ា​ខ្លះ​ពេល​កូន​ឈឺ បែរ​ជា​សួរនាំ​អ្នក​ជិតខាងដែល​មាន​កូន​ឈឺ ដោយមាន​​អាការៈ​ស្រដៀង​គ្នា រួច​ទៅ​ទិញ​ថ្នាំ​តាម ​យកមក​ឲ្យ​លេប។ ទង្វើ​បែប​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​កូន​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​យូរ​ថ្ងៃ​ទម្រាំ​ជា ព្រោះនោះ​ជា​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង គ្មាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ ដែល​ថ្នាំខ្លះមិនត្រូវ​នឹង​ជំងឺ អាច​នាំឲ្យ​មាន​ផល​រំខាន​ផ្សេង​ៗ​ទៅ​វិញ។

២- ប្ដូរ​ថ្នាំ​តាម​ចិត្ត

ពេល​កូន​តូច​ឈឺ​ម៉ាក់ប៉ា​ច្បាស់​ជា​បារម្ភ​ណាស់​ហើយ ដូចនេះ​បើ​ទៅ​ជួប​ពេទ្យ​មួយ ហើយ​បាន​ថ្នាំ​មក​លេប​ម្ដង​មិន​ធូរ​សោះ ប្រាកដជា​ស្វែងរក​ពេទ្យ​ដទៃ​ទៀត​ដែល​ផ្សំថ្នាំ​លេប​ម្ដង​ ឬលេប​មួយ​ថ្ងៃជាភ្លាម។ ទម្លាប់​បែប​នេះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន ព្រោះ​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​​លើស​កម្រិត​អាយុ​កូន​ខ្លាំង ទើប​លេប​ម្ដង​ធូរ​ភ្លាម ហើយ​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​វិញ គឺ​កូន​ឆាប់​ស៊ាំ​នឹង​ថ្នាំ​ប្រភេទ​នោះ និង​ឈឺ​ម្ដង​ទៀត​ត្រូវ​លេប​ថ្នាំ​លើស​កម្រិត​មុន​ទៅ​ទៀត។

ថែទាំកូន

៣- មិន​ធ្វើតាម​វេជ្ជបញ្ជា

ថ្នាំ​ដែល​ពេទ្យ​ឲ្យ​លេប ៥ ឬ ៧ ថ្ងៃ ទៅ​តាម​ប្រភេទ​ជំងឺ បែរជា​ឈប់​ឲ្យ​កូន​លេប នៅពេលធូរ​បន្តិច ឬ​ខ្លះទៀត​គិតថាកូន​ជា​សះស្បើយ​ហើយ។ ណា​មួយ​ក្មេង​ពិបាក​លេប​ថ្នាំ​ផង ខ្លួនឯង​រវល់​ផង ភ្លេច​ផង ក៏​បញ្ឈប់​តែ​ម្ដង​ទៅ។ ការ​មិន​ឲ្យ​កូន​លេប​ថ្នាំ​គ្រប់​កម្រិត​ដែល​ពេទ្យ​ឲ្យ អាច​ធ្វើ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ទៅ​ថ្ងៃក្រោយ ពិបាក​ព្យាបាល។

៤- បញ្ចុក​ថ្នាំ​មិន​ចូល ឬមិនអស់

កូន​ក្មេង​តូច​ៗ​មិន​ងាយ​ស្រួល​រឿង​បញ្ចុក​ថ្នាំ​ឡើយ ដូចនេះ​ពេល​កូន​លេប​តែងតែ​ព្យាយាម​ព្រួស ឬ​ក្អួត​ឲ្យ​ចេញ​ពី​មាត់​វិញ​ខ្លះ។ ឃើញ​បែប​នេះ បើ​គិត​ជា​រឿង​ធម្មតា ហើយ​មិន​បញ្ចុក​ថែម​ថ្នាំ​ប្រាកដជា​មិន​គ្រប់​ចំនួន កូន​ក៏​មិន​ងាយ​ឆាប់​ជា​ដែរ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម