backup og meta

ចូលចិត្តទុកកូនចោលក្នុងឡាន ទោះកូនដេកក៏ដោយ ប្រយ័ត្នជួបបញ្ហាបែបនេះ

ចូលចិត្តទុកកូនចោលក្នុងឡាន ទោះកូនដេកក៏ដោយ ប្រយ័ត្នជួបបញ្ហាបែបនេះ

ម៉ាក់ប៉ា​ដែល​និយម​ឲ្យ​កូន​លេង​ក្នុង​ឡានគួរតែ​បោះចោល​ទម្លាក់​អាក្រក់​ទាំងនោះ ព្រោះ​អាច​បណ្ដាលឲ្យ​កូន​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលាបាន។

លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ករណី​ក្មេង​ស្លាប់​ក្នុង​ឡាន។ ដូចនេះ​ហើយ​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​កុំ​ព្យាយាម​យក​កូន​ទៅ​ដាក់​ក្នុង​ឡាន ទាំង​ដែល​យើង​មិន​បាន​នៅ​ជាមួយ ព្រោះ​វា​ហប់ ក្ដៅ នេះ​ប្រសិនបើ​ក្នុង​ករណី​ឡាន​មិន​បាន​បញ្ចេះ ហើយ​ទោះ​ជា​ឡាន​បញ្ចេះ​ក៏​ដោយ បើឡាន​មិន​បើក​ទៅ​មុខ​គ្មាន​ខ្យល់​អុកស៊ីសែន​ចេញ​ចូល​ឡើយ។

ឡាន​ដែល​មិន​បើក​ទៅ​មុខ គ្មាន​ខ្យល់​ពី​ក្រៅ​ចូល​ឡើយ ហើយ​ក្មេង​ដែល​នៅ​ក្នុង​នោះ​យូរ អាច​បណ្ដាល​ឲ្យ​សន្លប់ ឬ​ថប់​ដង្ហើម​ស្លាប់ពីព្រោះមានអុកស៊ីសែនចេញចូល ហើយ​បើ​គិត​ដល់​បញ្ហា​សុវត្ថិភាពដទៃទៀតខ្លាច​មាន​អ្នកចាប់​ក្មេងទៅ ឬរថយន្ត​ដទៃ​មក​ប៉ះពារជាដើម។

តិចនិកចិញ្ចឹមកូន

ចំណែក​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​មួយ​រូប​ឈ្មោះ ចិត្រ បញ្ញា បាន​លើក​ឡើង​ស្រដៀង​វេជ្ជបណ្ឌិត​ខាង​លើ​ដែរ​ថា ឡាន​ដែល​ចត​នៅ​មួយ​កន្លែង ហើយ​បញ្ឆេះ​ចោល​វា​បញ្ចេញ​កាបូន​ម៉ូណូស៊ីត អាច​នាំឲ្យ​ពុល​។ លោក​បាន​បន្ថែម​ថា ឧស្ម័ន​កាបូន​ម៉ូណូស៊ីត អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អាការៈ ថប់​ដង្ហើម ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ដាច់​ខ្យល់​ស្លាប់​បាន​ ជាពិសេស​ក្មេង​ៗ​តែម្ដង។

បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​ម៉ាក់ប៉ា​ចង់​បញ្ចេះ​ឡាន​ឲ្យ​កូន​គេង​ក្នុង​ឡាន គួរ​ទម្លាក់​កញ្ចក់​ចុះ ដើម្បី​ឲ្យ​ខ្យល់​ពី​ក្រៅ​ចេញ​ចូល​បាន​ច្រើន។ លោក​បាន​បញ្ជាក់​ពី​បញ្ហា​បញ្ចេះ ម៉ាស៊ីន​ឡាន ហើយ​នៅតែ​មួយ​កន្លែង នាំឲ្យ​គ្រោះថ្នាក់​ ព្រោះ​មាន​ម៉ាស៊ីន​តិច​ប៉ុណ្ណោះ​ដែល​ដំណើរការ ចំណែក​ខ្យល់​ម៉ាស៊ីន​ត្រជាក់​វិញ​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ គឺ​វា​វិល​ទៅ​មក​មួយ​តួ​ឡាន​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម