backup og meta

កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ

កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ

ពេល​កូន​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​ប្រាកដជា​ព្រួយបារម្ភ​ខ្លាំង​ស្លន់ស្លោ ធ្វើ​នេះ​ធ្វើ​នោះ​មិន​ខាន តែ​មួយ​ភាគ​ធំ​បែរជា​បង្ក​ជា​កំហុស​ផ្សេង​ៗ​អំឡុង​ពេល​នេះ​វិញ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​ចំណេះដឹង និង​ពី​កំហុស​ឆ្គង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

១- ថ្វីត្បិត​តែ​ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន ពេល​ជា​ទៅ​វិញ​មាន​ជាង ៩៥ % ​នៃ​កុមារ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ឲ្យ​ក្មេង​ក្ដៅ​ដល់​ប្រកាច់​ដែរ ការ​ប្រកាច់​ដោយសារ​ក្ដៅ​ខ្លួន​ភាគ​ច្រើន​បំផុត​មក​ពី​កង្វះ​ចំណេះ​ដឹង​របស់ប៉ា​ម៉ាក់​តែម្ដង។

២- ជា​ទូទៅ​កម្ដៅ​ធម្មតា​របស់​មនុស្ស​ទាំង​ក្មេង និង​ចាស់​គឺ​ចន្លោះ ៣៦ អង្សារសេ​ទៅ ៣៧.៣ អង្សារសេ ចំណែក​ការ​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេង​កាន់តែ​តូច​កាន់​តែ​ងាយ​ប្រកាច់)។

ថែទាំកូន

៣- ជា​ធម្មតា​ឲ្យ​តែ​មាន​ក្ដៅ​ខ្លួន គឺ​មាន​រងា​មក​ជាមួយ​ហើយ ដូចនេះ​ពេល​កូន​ស្រែក​រងា​​ម៉ាក់​ប៉ា​បែរជា​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន អ្នក​ខ្លះ​ចាប់​កូន​កោសខ្យល់ ដែល​សុទ្ធតែ​ជា​ហេតុ​ធ្វើ​ឲ្យ​កំដៅ​កូន​កាន់តែ​ក្ដៅ​ឡើង​ខ្លាំង​ៗ។

៤- ពេល​ក្ដៅ​ខ្លួន​គឺ​យើង​ត្រូវការ​ធ្វើ​ឲ្យ​ខ្លួន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក តែ​ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ទេ​ខ្លាច​ទឹក​ចូល​សួត ត្រូវ​ពាក់​អាវ​ស្ដើង​ៗ ឬ​ដោះ​តែ​ម្ដង​កាន់តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ (ត្រូវ​ឲ្យ​កូន​ទ្រាំ​រងា ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​ហើយ)។

៥- ឲ្យ​លេប​ថ្នាំបញ្ចុះកម្តៅ (បា៉រា៉សេតាមុល) អាចជាថ្នាំគ្រាប់ឬសេរ៉ូ និងជៀសវាងការប្រើពពួកអាស្ពីរីន បើសិនជាមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ រួច​ហើយ​បន្ត​ជូត​ខ្លួន ឬ​ងូត​ទឹក​រហូត​ដល់​ត្រជាក់​ខ្លួន ឬ​សុល​តាម​បាត​បើ​លេប​មិន​កើត រួច​ហើយ​ត្រូវ​យក​ទៅ​ជួប​វេជ្ជបណ្ឌិត បើ​យប់​អ្នក​អាច​ចាំ​ភ្លឺ​បាន​ដោយ​ប្រើ​វិធី​បញ្ចុះ​ក្ដៅ​ខាងលើ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ក្នុង​ផ្ទះ​នីមួយ​ៗ​គួរតែ​មាន​ឧបករណ៍​មួយ​ចំនួន​ដូចជា ទែរម៉ូម៉ែត្រ​វាស់​កម្ដៅ និង​ថ្នាំ​បញ្ចុះ​កម្ដៅ​ទុក​ប្រើ​ពេល​ចាំបាច់។

អត្ថបទពាក់ព័ន្ធ៖ ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម