backup og meta

ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ

ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ

ក្រោយ​ពេល​សម្រាល​ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​សំណាក់​ប៉ាម៉ាក់ ដូច​ជា ការ​ឱប ថើប បបោស​អង្អែល ពាក្យ​សម្ដី​ទន់​ភ្លន់ និងការ​ច្រៀង​បំពេរជាដើម​។ សកម្មភាព​របស់ប៉ាម៉ាក់ទាំង​នេះ មិន​ត្រឹម​តែ​អាច​​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​ចំពោះប៊េប៊ីនោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល​របស់កូនកាន់​តែ​ប្រសើរ​ទៅ​ទៀត។ ការ​ទទួល​បាន​ភាព​កក់​ក្តៅ​គ្រប់​គ្រាន់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​អភិវឌ្ឍ​​ផ្នែក​​រាង​កាយក៏​ដូច​ជា​បញ្ញា​របស់អូនៗ។

អត្ថបទពាក់ព័ន្ធ៖ 

ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់ និង​កូនៗ ដោយផ្ដល់​នូវក្ដី​​ស្រលាញ់ ក៏​ដូច​ជា​​សុវត្ថិភាព​តាំង​ពី​អូនៗទើប​កើត​ដំបូង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​លើ​ការ​លូត​លាស់​។ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​នេះ​បាន​ភ្លាម​តាំង​ពី​កូន​​ទើប​តែ​កើត យ៉ាងណាមិញ ម៉ាក់ប៉ាមួយ​ចំនួន​ទៀត​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ។ អ្នក​ជំនាញ​ជា​ច្រើន​បាន​និយាយ​ថា ប៉ាម៉ាក់​គួរ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ខ្លួន ដូច​ជា​ការ​សម្លឹង​មើលកូន​ដោយ​កែវ​ភ្នែក​ប្រកប​ដោយ​ក្ដី​ស្រលាញ់ លើក​កូន​ពរ​ឲ្យ​បាន​ច្រើន ក៏​ដូច​ជា​បំពេញ​ទៅ​តាម​តម្រូវ​ការ​ផ្សេង​ៗ​​របស់​ក្មេង។

៧​ចំនុច​ខាង​ក្រោម​នេះ អាច​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប៉ាម៉ាក់​និង​កូនៗឲ្យ​កាន់​តែ​មាន​ភាព​ស្អិត​រមួត​ ក៏​ដូច​ជា​ជួយ​ឲ្យ​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល​របស់​កូន​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។

១. ថែរក្សាសុខភាពពេលមានគភ៌

ចាប់​ពី​សប្តាហ៍​ទី​៦​រហូត​ដល់​ខែ​ទី​៥​នៃ​គភ៌ កោសិកា​ប្រហែល​ជា១០០ពាន់​លាន​នៃ​រចនាសម្ព័ន្ធ​ខួរ​ក្បាល​ទារក​នឹង​ធ្វើ​ការ​លូត​លាស់​ជា​បន្ត​បន្ទាប់។ ហេតុនេះ ម៉ាក់ៗ​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារូបត្ថម្ភ​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ក៏​ដូច​ជា​មើល​ថែ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់។

អត្ថបទពាក់ព័ន្ធ៖ 

២. ប៉ះ និងបបោស​អង្អែល

សកម្មភាព​ប៉ះ ក៏​ដូច​ជា​បបោស​អង្អែល​ទៅ​លើ​ទារក ជាសញ្ញាបង្ហាញថា​ប៉ាម៉ាក់​​ពិត​ជា​ស្រលាញ់ និង​ត្រូវ​ការ​អូនៗពិតមែន ហើយ​អាច​ជួយ​ឲ្យ​​អូនៗមាន​អារម្មណ៍​ធូរ​ស្បើយ និង​ជៀស​ផុត​ពី​អារម្មណ៍​តាន​តឹង​ផ្សេង​ៗ និង​កាន់​តែ​ធ្វើ​ឲ្យ​អូន​ឆាប់​ចាប់​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ ទាក់​ទង​ទៅ​នឹង ការ​ប៉ះ គំហើញ សំឡេង និង​ក្លិន។

៣. រៀនយល់ពីកូន

ការ​បណ្ដុះផ្នែក​ស្មារតីតាម​រយៈ​ការព្យាយាម​យល់អារម្មណ៍របស់​កូន ឬក៏អាច​ថាប៉ាម៉ាក់ឆ្លើយ​តប​ទៅ​អូនៗវិញ​ភ្លាមៗ​នៅពេលអូនៗញញឹមដាក់ ដោយ​យើង​ត្រូវញញឹម ឬងក់​ក្បាល​ដាក់​កូនវិញ ឬក៏ព្យាយាម​និយាយ​តបទៅកូនវិញ។ ពេល​ប៉ាម៉ាក់​ធ្វើ​សកម្មភាព​បែបនេះ គឺជួយ​ឲ្យ​អូនៗឆាប់ចេះស្វែង​យល់​ពី​អារម្មណ៍​របស់​អ្នក​នៅ​ជុំវិញខ្លួន ក៏​ដូច​ជាធ្វើ​ឲ្យ​កូនមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គ្មាន​ភាព​តាន​តឹង

អត្ថបទពាក់ព័ន្ធ៖ 

៤. ឲ្យកូនរៀនយល់ពីអ្នកនៅជុំវិញខ្លួន

ក្រៅពីនៅជា​មួយម៉ាក់ប៉ា កូនៗ ក៏គួរតែមានពេល​វេលាលេងជាមួយ​អ្នក​ដទៃ​ដូចជា​សមាជិក​គ្រួសារ​ផ្សេង។ ការធ្វើដូចនេះ​ដើម្បី​ឲ្យ​អូនៗ​រៀន​យល់​ពី​សង្គម ក៏​ដូច​ជា​ត្រៀម​ខ្លួន​បាន​ខ្លះ​នៅ​ពេល​​ធំ​ជាង​នេះ​បន្តិចអាច​ចេះ​រាប់​អាន​មិត្ត​ភក្តិ​ជាដើម​

៥. សន្ទនាជាមួយកូន

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន បាន​និយាយ​ថា​ក្មេងលូតលាស់​ផ្នែក​ភាសា​ខ្លាំង​ជាង​គេ​នៅ​កំឡុង​ពេល​៥​ឆ្នាំ​ដំបូង។ ក្មេងៗ​ដែល​ធ្លាប់​ស្តាប់​ឮ ឬ​ក៍​និយាយ​បាន​ច្រើន​ក្នុង​កំឡុង​ពេល​នេះ​អាច​នឹង​ចូលចិត្ត​អាន​នៅ​ពេល​​ធំ​ឡើង។ ហេតុនេះ ប៉ាម៉ាក់​គប្បី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​នៅ​កំឡុង​ពេល​នេះ។

៦. អានឲ្យកូនស្តាប់

នៅ​ពេល​ដែល​ប៉ាម៉ាក់អាន​ឲ្យ​កូន​​ស្តាប់ កោសិកា​ខួរ​ក្បាល​របស់​កូននឹង​ធ្វើ​ការ​កត់​ទុក​រាល់​ពាក្យ​ថ្មី​ដែល​បានឮ។ ប៉ាម៉ាក់​អាច​ដាក់កូន​ឲ្យ​អង្គុយ​នៅ​លើ​ភ្លៅ រួច​ព្យាយាម​ផ្សារ​ភ្ជាប់​រឿង​ដែលយើង​អាន​​ទៅ​នឹង​កូន​យើង ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​កូន។ ​នៅ​ពេល​ដែលកូន​ស្តាប់​ពី​អ្វី​ដែល​គេ​ចូលចិត្ត​ស្រាប់ ​​ធ្វើ​ឲ្យ​អូនៗកាន់​តែ​ងាយ​ចាប់​បាន​រាល់​ពាក្យ​ថ្មី​ទាំង​នេះ​ថែម​ទៀត។

អត្ថបទពាក់ព័ន្ធ៖

៧. លេងជាមួយកូន

ប៉ាម៉ាក់​គួរ​ព្យាយាម​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ឲ្យ​​​ផ្នែក​ចលនា គំនិត​ច្នៃ​ប្រឌិត ក៏​ដូច​ជា​​កោសិកា​ខួរ​ក្បាល​របស់​កូន​លូត​លាស់​បាន​កាន់​តែ​លឿន​ថែម​​ទៀត។ យើងអាច​លេង​ជាមួយ​កូន​​តាម​រយៈ ការ​​ស្តាប់​ចំរៀង គូរ​រូប រាំ​ ឬ​ក៏​ជ្រើស​រើស​សិល្បៈ​ណាមួយ​ផ្សេង​ទៀត​​

ប្រសិន​បើ​ប៉ាម៉ាក់​មិន​ទាន់​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​កូន​បាន​ល្អ​នៅ​កំឡុង​ពេល​ដំបូង​ៗ​នោះ កុំ​ទាន់​អាល​ព្រួយ​បារម្ភ​អ្វី ព្រោះ​ថា​ប៉ាម៉ាក់​មួយ​ចំនួន​ធំ​ក៏​ជួប​នឹង​បញ្ហា​ដូចគ្នានេះដែរ។ យ៉ាងណាមិញ ទំនាក់​ទំនងរវាងយើងនឹង​កូន​អាច​ចាប់​ផ្តើម​ប្រសើរ​បន្តិច​ម្តង​ៗ នៅ​ពេល​ដែល​កូនធំ​ជាង​នេះ។

ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​កូន​បាន​ល្អ ទាម​ទារ​ឲ្យ​ប៉ាម៉ាក់​អន់​ធ្មត់ ចំណាយ​​​ពេល​វេលា​ច្រើន ក៏​ដូច​ជា​ព្យាយាម​យក​ចិត្ត​ទុក​​ដាក់​ធ្វើ​ការ​ស្វែង​យល់​ទៅ​លើ​កូន ​ជួន​កាល​​ក៏​​អាច​ធ្វើ​ឲ្យ​ប៉ាម៉ាក់​មាន​អារម្មណ៍​ថា ហត់​នឿយ បារម្ភ ខុស ក៏​ដូច​ជា​ខឹង​ផង​ដែរ។ យ៉ាងណាមិញ លទ្ធផល​ដែល​បាន​ក្រោយ​ពី​ការ​ព្យាយាម​ទាំង​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ខក​ចិត្ត​នោះ​ទេ។

ប្រសិន​បើយើង​មាន​ចម្ងល់​អ្វី​មួយ​ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ សូម​​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​បន្ថែម​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ច្បាស់​លាស់។

អត្ថពទពាក់ព័ន្ធ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mcri.edu.au/parents/parent-fact-sheets/fact-sheet-bonding-brain-development

https://www.theguardian.com/social-care-network/2012/sep/12/secure-early-bonding-essential-babies

http://www.parenting.com/article/the-new-science-of-mother-baby-bonding

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម