backup og meta

បច្ចេកទេសម្យ៉ាងនេះ អាចដឹងថា កូនក្នុងផ្ទៃមានជំងឺ Thalassemia ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2020

    បច្ចេកទេសម្យ៉ាងនេះ អាចដឹងថា កូនក្នុងផ្ទៃមានជំងឺ Thalassemia ឬអត់?

    Thalassemia  ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ដែល​ម្តាយ​ឪពុក​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ​ធ្វើ​ឲ្យខ្លួនរាងកាយមិនអាចផលិតឈាមមានគុណភាពខ្ពស់ឲ្យបានបរិមាណគ្រប់គ្រាន់។ តើ​មាន​វិធី​ណា​អាច​ដឹង​ថា ទារក​ក្នុង​ផ្ទៃ​ម្តាយ​ប្រឈម​នឹង​ជំងឺ Thalassemia  ឬ​អត់?

    សម័យ​បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ​ទំនើប យើង​អាច​ដឹង​ថា កូនក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ នៅ​ក្នុង​ត្រីមាសទី១ ចន្លោះសប្តាហ៍ ១២-១៥។ នេះបើតាមការលើកឡើងរបស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។

    “បើសិន​ជា​ពិនិត្យ​ឃើញ​ថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុក​ម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនា​ណាស់ ត្រូវ​ការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន”។

    លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង ២ នាក់ (ឪពុក និង​ម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និង​ឪពុក) មាន​តែ​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​ប៉ុណ្ណោះ (៥០% អាច​អត់​អី ឯ ៥០% ទៀត​អាច​កើត​ជំងឺ​នេះ​ដូច​ឪពុក ឬ​ម្តាយ)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម