backup og meta

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 14, 2021

    ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

    ជា​ទូទៅ​ស្បែក​មុខ​ទារក​ខ្ចី​ជាង​កន្លែង​ផ្សេង​ទៀតនៃរាងកាយ ធ្វើ​ឲ្យ​ងាយមាន​ប្រតិកម្ម​។ ក្នុង​នោះ​យើង​សង្កេត​ឃើញស្បែក​មុខ​ទារក​ងាយ​រលាក ទៅ​ជា​គ្រើម ឡើង​ពណ៌​ក្រហម ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ស្រែង​ទឹកដោះ។

    បញ្ហា​ខាង​លើ​នេះ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បកស្រាយ​ថា បញ្ហា​លើ​ស្បែក​មុខ​ទារក​ឡើង​ក្រហម ហើយ​គ្រើមៗ ដែល​យើង​ច្រើន​តែ​និយាយ​ថា ក្មេង​កើត​ស្រែង​ទឹកដោះ តាម​ពិត​មិន​មែន​មក​ពី​ការ​ប៉ះពាល់​ជាមួយ​ទឹកដោះ​មួយ​មុខ​ទេ គឺ​មក​ពី​បញ្ហា​ផ្សេងៗ​គ្នា។

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​បន្ត​ថា មូលហេតុ​ទី១ បណ្តាល​មក​ពី​ការ​ប៉ះពាល់​ជាមួយ​សារធាតុ​អ្វីមួយ​ដែល​ធ្វើ​ប្រតិកម្ម​ស្បែក ដូចជា​ទឹកដោះ ឬ​សាប៊ូ​ជាដើម ខណៈ​កូន​ម៉ឹម​ទឹកដោះ​ជា​ប្រចាំ បែប​នេះ​ហើយ​ទើប​ប្រឈម​ជាង​គេ។ ទី២ បណ្តាល​មក​ពី​ក្មេង​មាន​ជំងឺ​ត្រអក ឯទី៣ អាច​មក​ពី​ស្បែក​ឆ្លង​មេរោគ។

    ដោយ​ហេតុ​ថាស្បែក​មុខទារក​ឡើងរោល ទៅជាគ្រើមៗ ពណ៌ក្រហម បណ្តាលមកពី​មូលហេតុ​ផ្សេង​គ្នា ឯ​ការ​ព្យាបាល​ក៏​ផ្សេង​គ្នា​ទៅ​តាម​រោគ​វិនិច្ឆ័យ​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​លើក​ឡើង​ថា បើ​កូន​យើង​ឡើង​រោល​មុខ​ដោយសារ​ប៉ះ​សារធាតុ​អ្វី​មួយ ការ​ព្យាបាល​ជំងឺ​គឺ​បញ្ឈប់​ការ​ប៉ះ​សារធាតុ​ទាំង​នោះ លាង​សម្អាត​មុខ កូន​នឹង​ជា​សះស្បើយ។

    ករណី​មុខ​កូន​កើត​ជំងឺ​ត្រអក​វិញ យើង​ត្រូវ​ជួប​គ្រូពេទ្យ ដើម្បី​យក​ថ្នាំ​លាប តាម​ដាន​ជំងឺ​បន្ត​បន្ទាប់​ទៀត ដោយសារ​ជំងឺ​ត្រអក​ទាមទារ​ការ​ព្យាបាល​យូរ។ តែ​បើ​ស្បែក​កូន​ឆ្លង​មេរោគ យើង​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ទើប​ជា។

    ជំងឺត្រអកលើកូនក្មេង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម