តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីសារៈសំខាន់នៃអប់រំកូន តាមដំណាក់កាលលូតលាស់ធម្មជាតិរបស់ក្មេងៗ

    មកដឹងពីសារៈសំខាន់នៃអប់រំកូន តាមដំណាក់កាលលូតលាស់ធម្មជាតិរបស់ក្មេងៗ

    ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ច្រើន​ទៀត​របស់​ម៉ាក់​ប៉ា ​គឺ​​ភ័យ​ខ្លាច​ចិញ្ចឹម​កូន​មិន​បាន​ល្អ។ ឪពុក​ម្ដាយ​ស្ទើរ​​គ្រប់​រូប​បារម្ភ​ខ្លាច​កូន​លូតលាស់​ធំ​ទៅ​ដើរ​ផ្លូវ​ខុស ពិសេស​មិន​ទទួល​បាន​ការ​អប់​រំ​ល្អ។ល។ ហេតុ​នេះ​ហើយ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​និយម​ដាក់​កូន​ឲ្យ​ចូល​សាលារៀន​តាំង​ពី​អា​អូន​មិន​ទាន់​គ្រប់​អាយុ។

    “តាម​ពិត ការ​ដែល​ឲ្យ​ក្មេង​អាយុ​មិនទាន់គ្រប់៦​ឆ្នាំ ពិសេស​អូន​ៗ​អាយុ ​៤ឆ្នាំ​ត្រូវ​ម៉ាក់​ប៉ា​​បង្ខំ​ឲ្យ​រៀន​មុន​អាយុ ជា​រឿង​មួយ​គួរ​ឲ្យ​អាណិត​ណាស់។ រៀន​មុន​អាយុ​នេះ សំដៅ​លើ​ការ​រៀន​ដែល​ផ្ដោត​ទៅ​លើ​លេខ​អក្សរ ឬ​academy និង​ ការ​ឲ្យ​ក្មេង​ខំ​សរសេរ​អក្សរ ប្រឹង​ទន្ទេញ​ចាំ​ជាដើម។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

    និយាយ​ជុំ​វិញ​បញ្ហា លោក​ស្រី​បន្ត​បកស្រាយ​ឲ្យ​ដឹង​ថា នៅ​វ័យ​ក្រោម​៦ឆ្នាំ ខួរក្បាល​កុមារ​នឹង​អាច​ចាប់​បាន​រាល់​អ្វី​ដែល​គេ​ត្រូវ​បាន​បង្រៀន​មិន​ថា​អក្សរ ឬ​គណិតវិទ្យា។ ម៉ាក់​ប៉ា​អាច​នឹង​រីករាយ​នៅ​ពេល​ឃើញ​កូន​រៀន​ឆាប់​ចាប់​បាន ក៏​ប៉ុន្តែ​គេ​ក៏​ឆាប់​ភ្លេច​ទៅ​វិញ​ដែរ។ មូល​ហេតុ​ដែល​ក្មេង​អាយុ៦ឆ្នាំរៀន​ថ្នាក់​ទី​១ ព្រោះ​ខួរក្បាល​របស់​គេ​លូតលាស់​ពេញ​លក្ខណៈ ដើម្បី​ទទួល​យក​ការ​សិក្សា​កម្រិត​ថ្នាក់​ទី​១នេះ។

    វេជ្ជបណ្ឌិត​ទទួល​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ថា ពេល​ដែល​កុមារ​រៀន​នៅ​កម្រិត​ត្រឹម​ត្រូវ​ទៅ​តាម​ការ​លូតលាស់​ពី​ធម្មជាតិ​ នោះ​កូន​ៗ នឹង​អាច​រៀន​សូត្រ​ដោយ​មិន​មាន​សម្ពាធ និង​រៀន​សូត្រ​ដោយ​ភាព​រីករាយ។ អ្វី​ដែល​សំខាន់ ពេល​ដែល​កូន​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​រៀន នោះ​ពេល​វេលា​នៃ​ការ​លេង​របស់​កូន​នឹង​ត្រូវ​កាត់​បន្ថយ។ ការ​លេង​របស់​ក្មេង​ៗ មិន​មែន​គ្រាន់​តែ​ជា​ការ​បំបាត់​អផ្សុក​ទេ ការ​លេង​តែ​ម្នាក់​ឯង និង​ការ​លេង​ជាមួយ​មិត្តភ័ក្ដិ​សុទ្ធ​តែ​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​កូន ដែល​អនុញ្ញាត​ឲ្យ​កុមារ​ស្គាល់​ខ្លួន​ឯង មាន​គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ឆ្លាត​វៃ និង​មាន​ភាព​ជា​អ្នក​ដឹក​នាំ។

    បើ​ម៉ាក់​ប៉ា​គ្រប់​រូប​បង្ខំ​ឲ្យ​អា​អូន​ចូល​រៀន​លឿន​ពេក ឬ​ផ្ដោត​តែ​លើ​ការ​សិក្សា​ខ្លាំង​ពេក​នោះ​កូន​អាច​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង ខ្វល់​តែ​ពី​ខំ​រៀន​បាន​ពិន្ទុ​ពេញ​ៗ (ធ្វើ​លំហាត់ ឬ​ប្រឡង ត្រូវ​តែ​បាន​ពិន្ទុ​ខ្ពស់​លើ​គេ) ងាយ​នឹង​ទទួល​ផល​ប៉ះពាល់​ពី​ការ​បរាជ័យ។ល។ ដូច​នេះ​ហើយ មុន​នឹង​សម្រេច​ដាក់​កូន​ចូល​រៀន ម៉ាក់​ប៉ា​គួរ​តែ​ជ្រើស​រើស​សាលា​ណា​មាន​កម្មវិធី​សិក្សា និង​គ្រូ​បង្រៀន​ដែល​យល់​ពី​ការ​លូតលាស់​នៃ​ខួរក្បាល​របស់​កុមារ។ ការ​បង្រៀន​តាម​រយៈ​ការ​លេង និង​សកម្មភាព​ផ្សេងៗ។​

    ចិញ្ចឹមកូន

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 25/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: