backup og meta

ទើបផ្លាស់ឲ្យកូនបៅទឹកដោះគោ បើកូនមិនព្រមបៅ សាកប្រើតិចនិកនេះអាចជួយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 27, 2021

    ទើបផ្លាស់ឲ្យកូនបៅទឹកដោះគោ បើកូនមិនព្រមបៅ សាកប្រើតិចនិកនេះអាចជួយបាន

    ធម្មតា នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ឲ្យ​ក្លាយ​ជា​ទម្លាប់ វា​នឹង​ពិបាក​ក្នុង​ការ​កែ​វា​ចេញ​ភ្លាម​ៗ​ហើយ។ ចំពោះ​អា​អូន​បៅ​ដោះ​ម្ដាយ​ក៏​ដូច​គ្នា​ដែរ ពេល​អា​អូន​ធំ​ទៅ​ៗ ម៉ាក់​ៗ​ច្បាស់​ជា​ចង់​ទម្លាប់​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​បៅ​វិញ​ម្ដង។ តែ​ម៉ាក់​ៗ​ច្បាស់​ជា​ជួប​បញ្ហា​អា​អូន​ច្រាន​ដប​ទឹក​គោ​ចោល​ជា​មិន​ខាន។

    ប្រសិន​បើ​អា​អូន​ធ្លាប់​តែ​បៅ​ដោះ​ម្ដាយ ហើយ​យើង​ព្យាយាម​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​អាច​ក្លាយ​ជា​ឧបសគ្គ​មួយ ដោយ​សារ​កូន​មិន​ទម្លាប់​បៅ​ទឹក​ដោះ​គោ ជាហេតុ​ចេះ​តែ​មិន​ព្រម​បៅ ឬ​ចេះ​តែ​ច្រាន​កំប៉ុង​ទឹក​ដោះ​គោ​ចោល។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ។

    ហេតុ​ផល​ដទៃ​ទៀត​ដែល​អា​អូន​មិន​ព្រម​កាន់​ដប​បៅ​ទឹក​ដោះ​គោ អាច​ដោយ​សារ​តែ​កូន​ទើប​ចាប់​ផ្ដើម​ផ្ដាច់​ដោះ តែ​នៅ​ចង់​បន្ត​បៅ​ដោះ​ម្ដាយ មិន​ចូល​ចិត្ត​រសជាតិ​ទឹក​ដោះ​គោ ឬ​បៅ​របស់​ប្លែក។ល។ ប៉ុន្តែ ម៉ាក់​ៗ​មិន​បាច់​បារម្ភ​ទេ តិចនិក​សាមញ្ញ​ៗ និង​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ​អាច​សម្រួល​ដល់​បញ្ហា​ម៉ាក់​ៗ​បាន៖

    ១. ផ្លាស់​ប្ដូរ​ពី​ការ​បៅ​ដោះ​ម្ដាយ ទៅ​បៅ​ទឹក​ដោះ​គោ​​បន្តិច​ម្ដងៗ (មិន​មែន​ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ​ភ្លាម ផ្ដាច់​ដោះ​ភ្លាម​ទេ)

    ២. រង់​ចាំ​ដល់​អា​អូន​ឃ្លាន​ល្មម​មិន​ច្រាន​ទឹក​ដោះ​គោ​ចោល ចាំ​បំបៅ​កូន

    ៣. សាក​ល្បង​ផ្លាស់​ប្ដូរ​ទំហំ រូបរាង និង​សណ្ដង់​ដោះ​ជ័រ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ដប ដើម្បី​ដឹង​ថា​អា​អូន​ជ្រើស​រើស​ដប​ប្រភេទ​ណា

    ៤. ដឹង​ពី​សីតុណ្ហភាព​ត្រឹម​ត្រូវ​នៃ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​ម្ដាយ​ក្ដៅ​តិច​ៗ ដូច​នេះ​ពេល​លាយ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ប្រាកដ​ថា ទឹក​ដោះ​គោ​មិន​ក្ដៅ ឬ​ត្រជាក់​ពេក

    ៥. ប្រ​សិន​បើ​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ សាក​ល្បង​ប្ដូរ​សីតុណ្ហភាព​ទឹក​ដោះ​គោ​ម្ដង (អា​អូន​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ខ្លះ ចូល​ចិត្ត​ទឹក​ដោះ​គោ​ត្រជាក់​ជាង) ម៉ាស្សា​អញ្ចាញ​ធ្មេញ​កូន ។ល។

    ៦. ចៀស​វាង​មាន​អ្វី​មក​រំខាន​ពេល​បៅ​ទឹក​ដោះ​គោ​ដូច​ជា ចម្រៀង របស់​លេង។ល។ (ឲ្យ​កូន​ផ្ដោត​លើ​ការ​បៅ​មួយ​មុខ​គត់)

    ៧. ម៉ាក់​ៗ​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ បើ​អា​អូន​មិន​បៅ កុំ​ខឹង ឬ​មាន​អារម្មណ៍​ធុញ គួរ​ព្យាយាម​សាក​ល្បង​តិចនិក​ផ្សេង​ៗ រហូត​ដល់​អា​អូន​បៅ​ទឹក​ដោះ​គោ​ជាប់​លាប់។

    វេជ្ជបណ្ឌិត​ដដែល​នេះ​បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ម៉ាក់​ប៉ា​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ ម្សៅ ឬ​ម៉ាក​ទឹក​ដោះ​គោ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្មេង​សិន​ចាំ​ដូរ។ ម្សៅ​ទឹក​ដោះ​គោ​ខ្លះ មាន​រូប​មន្ត​ខុស​ៗ​គ្នា ទៅ​តាម​តម្រូវ​ការ​ផ្សេង​គ្នា ប៉ុន្តែ​បើ​យើង​ផ្លាស់​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ច្រើន​ពេក​ក៏​អាច​បង្ក​ជា​ផល​វិបាក​ផ្សេង​ទៀត​ដល់​អា​អូន ក៏​ដូច​ជា​ម៉ាក់​ប៉ា​ដែរ។​

    បំបៅដោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម