backup og meta

ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 29, 2021

    ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន

    ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ជួយ​ការងារ​ផ្ទះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​កូន​ៗ។ ដ្បិត​កិច្ចការ​ផ្ទះ​តូច​តាច​ដែល​កូន​ៗ​យើង​ធ្វើ​អាច​មើល​ទៅ​ជា​រឿង​ធម្មតា គ្មាន​អ្វី​អស្ចារ្យ​ទេ តែ​ការងារ​ផ្ទះ​ទាំង​នោះ​អាច​បង្រៀន​កូន​យើង​ពី​មេរៀន​មាន​តម្លៃ​ច្រើន​ឲ្យ​កូន​ចាំ​រហូត​ដល់​ពេញ​វ័យ។ ពេល​អា​អូន​ជួយ​ធ្វើ​ការងារ​ផ្ទះ កូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុន្មាន​ចំណុច​នេះ​។

    ១.បង្កើត​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    ពេល​ធ្វើអី​មួយ​ដោយ​ខ្លួន​ឯង​បាន​ល្អ ទោះ​កិច្ចការ​នេះ​តូច ឬ​ធំ​ក្តី កូន​ទទួល​បាន​អារម្មណ៍​ពិសេស។ ដូច​​គ្នា​នេះ​ដែរ ការ​ធ្វើ​ការងារ​ផ្ទះ​ក៏​ជួយ​ជំរុញ​ភាព​ឯករាជ្យ​ដែរ ដោយ​សារ​អា​អូន​សម្រេច​ការងារ​បាន​ដោយ​ខ្លួន​ឯង។

    ២.បង្រៀន​ពី​ភាព​សំខាន់​នៃ​ការ​បំពេញ​ការងារ

    ចំណុច​នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ពេល​ដែល​កូន​លូតលាស់​ធំ​ទៅ​ៗ និង​មាន​ទំនួល​ខុស​ត្រូវ​ទាំង​កិច្ចការ​ក្នុង​ផ្ទះ ទាំង​នៅ​សាលា​រៀន និង​កិច្ច​ការ​ក្នុង​សង្គម។

    ៣. ជួយ​បង្កើត​ទម្លាប់​ឲ្យ​កូន​ស្រលាញ់ភាព​ស្អាត

    ការ​បង្កើត​ទម្លាប់​ឲ្យ​កូន​លាង​សម្អាត​ក្រោយ​ពេល​ធ្វើ​អ្វី​មួយ​រួច​ហើយ (ឧ. ពេល​ញ៉ាំ​បាយ​រួច ប្រមូល​ចាន​ដាក់​កន្លែង​លាង បោស​សម្អាត​ពេល​ធ្វើ​កំពប់​ទឹក។ល។)  មិន​មែន​គ្រាន់​តែ​បង្កើត​ទម្លាប់​ល្អ​ឲ្យ​កូន​ៗ​ចេះ​ស្រលាញ់​ភាព​ស្អាត​សម្រាប់​ខ្លួន​ឯង​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ភាព​រញ៉េរញ៉ៃ​ក្នុង​ផ្ទះ ម៉ាក់​ប៉ា​មិន​សូវ​ល្វីង​មុខ។

    ៤. បង្កើត​ទម្លាប់​ធ្វើ​ការងារ​ផ្ទះ

    នៅ​ពេល​យើង​ឲ្យ​កូន​ធ្វើ​ការងារ​ផ្ទះ វា​នឹង​ក្លាយ​ជា​ទម្លាប់ និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​កូន​ដែល​នឹង​បន្ត​រហូត​ដល់​កូន​ពេញ​វ័យ និង​ចូល​វ័យ​ចាស់​ទៅ។

    តិចនិកចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម