backup og meta

ទម្លាប់ឲ្យកូនស្ពាយកាតាបធ្ងន់ៗមិនត្រឹមតែស្រុញកម្ពស់ទេ ថែមទាំងអាចមានបញ្ហាឆ្អឹងទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2021

    ទម្លាប់ឲ្យកូនស្ពាយកាតាបធ្ងន់ៗមិនត្រឹមតែស្រុញកម្ពស់ទេ ថែមទាំងអាចមានបញ្ហាឆ្អឹងទៀត

    រាល់​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា ក្មេង​ៗ​មួយ​ចំនួន​ធំ​ចូល​ចិត្ត​ស្ពាយ​កាតាប​ធំ ហើយ​ធ្ងន់​ៗ​ជាង​ខ្លួន​ទៅ​សាលារៀន។ ដោយ​ឃើញ​បែប​នេះ មាន​ម៉ាក់​ប៉ា​ខ្លះ​បាន​លើក​ឡើង​ថា បើ​ម្ងៃ​ៗ​កូន​ស្ពាយ​កាតាប​ធ្ងន់​ៗ​ចឹង មិន​ស្រុញ​កម្ពស់​កូន​អស់​ហើយ​ទេ​អ៊ី? ចុះ​ការ​បណ្ដោយ​ឲ្យ​ក្មេង​ស្ពាយ​កាតាប​ធ្ងន់​ៗ ពិត​ជា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កម្ពស់​មែន​ឬ​យ៉ាង​ណា?

    ឆ្លើយ​តប​នឹង​ចម្ងល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ស្ពាយ​កាតាប​ធ្ងន់​ៗ ពិត​ជា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​កម្ពស់​របស់​កូន​បាន​មែន។ ក្មេង​គួរ​តែ​ស្ពាយ​កាតាប​ដែល​មាន​ទម្ងន់​មិន​លើស​ពី ១០-១៥% នៃ​ទម្ងន់​របស់​កូន ដោយ​សារ​ការ​ស្ពាយ​កាតាប​ធ្ងន់​ៗ​ពេក បណ្ដាល​ឲ្យ​ទាញ​ទម្ងន់​កូន​ទៅ​ក្រោយ ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​សង្កត់​ចូល​គ្នា​ខុស​ពី​ធម្មតា អាច​បង្ក​ទៅ​ជា​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង ស្មា ឬ​ឈឺ​ក​ជា​ដើម។

    លោក​បន្ត​ទៀត​ថា ចំពោះ​ក្មេង​ដែល​ប្រើ​ស្មា​តែ​ម្ខាង​ស្ពាយ​កាតាប អាច​ដើរ​ផ្អៀង​ខ្លួន​ទៅ​តាម​ទម្ងន់​កាតាប បណ្ដាល​ឲ្យ​ឈឺ​ចង្កេះ ឈឺ​ខ្នង​ផ្នែក​ខាង​លើ ជាប់​ស្មា ឬ​ក​។ល។ ម៉្យាង​វិញ​ទៀត ការ​ស្ពាយ​កាតាប​មិន​ត្រឹម​ត្រូវ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កោង​ខ្នង​បាន​ដែរ។

    កូន​ក្មេង និង​មនុស្ស​ស្រី​ងាយ​ប្រឈម​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​ការ​ស្ពាយ​កាតាប​ធំ​ធ្ងន់ៗ ជាង​ទម្ងន់ និង​រាង​កាយ​របស់​ខ្លួន​។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​ត្រូវ​ចេះ​មើល​លើ​កាតាប​កូន និង​ពី​របៀប​ដែល​កូន​ស្ពាយ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ៗ​កើត​ឡើង ជាមួយ​នឹង​ប៉ុន្មាន​ចំណុច​នេះ​ដូច​ជា៖

    – ត្រូវ​ប្រាកដ​ថា អា​អូន​ស្ពាយ​ខ្សែ​កាតាប​ទាំង​សង​ខាង

    – ត្រូវ​ប្រាកដ​ថា ខ្សែ​កាតាប​កូន​រឹត​បាន​តឹង​ល្អ ពេល​ស្ពាយ​ទៅ​កាតាប​ជាប់​នឹង​ខ្នង

    – ត្រូវ​ប្រាកដ​ថា ក្នុង​កាតាប​កូន មាន​តែ​សៀវភៅ​ត្រូវ​រៀន​ប្រចាំ​ថ្ងៃ​ចាំ​បាច់​ប៉ុណ្ណោះ ។ល។

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម